ជីវិតកម្សាន្ដ
ត្រឹម ២៤ ម៉ោង បទ«Cambodian Pride» របស់ផលិតកម្ម Galaxy Navatra មានអ្នកចូលទស្សនាច្រើនបំផុត ៩ លានដង
ក្រោយបង្ហោះវីដេអូនៅលើឆានែលយូធូប CAM-POP Galaxy Navatra បទ«Cambodian Pride» ដែលបានផ្សព្វផ្សាយទៅលើប្រព័ន្ធផ្សព្វផ្សាយ នៃប្រទេសអាស៊ានទាំង ១០ ប្រទេស ឃើញថា មានអ្នកចូលទស្សនាច្រើនបំផុត9M ត្រឹម ២៤ ម៉ោង។

ជាការពិតណាស់ ថ្មីៗនេះ Galaxy Navatra បានផលិតបទចម្រៀងមួយបទសម្រាប់អមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ជាលើកដំបូង ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្រោមចំណងជើងថា «Cambodian Pride» ដែលជាស្នាដៃប្រវត្តិសាស្ត្រដ៏អស្ចារ្យ ដោយមាននារីរាំអមជិត ១ ពាន់នាក់ អមកំពូលតារាចម្រៀង ៤ ដួង គឺ កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ,កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត, កំពូលតារាចម្រៀង លោក ខេម ,និងកំពូលតារាចម្រៀងស្រី កញ្ញា តន់ ចន្ទសីម៉ា។

តាមរយៈវីដេអូបទ«Cambodian Pride»នេះគឺបានផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ កម្ពុជា ក៏ដូចជាការថែរក្សាសិល្បៈវប្បធម៌ បេតិកភណ្ឌជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។
បទ«Cambodian Pride» ជាបទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់ កម្ពុជា នៅឆ្នាំ ២០២៣ នេះ ដែលបង្កើតបាននូវភាពរំភើបអស្ចារ្យសម្រាប់មហាជនខ្មែរ ជាមួយនឹងមោទនភាពយ៉ាងខ្លាំងផងដែរ។សមិទ្ធផលនេះគឺជាការសាមគ្គីរួបរួមដ៏ធំមួយ ដែលមានការចូលរួមគ្រប់គ្រងការផលិតដោយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

តាមការបញ្ចេញមតិមួយចំនួន មហាជនខ្លះអះអាងថា «ពេលបានឃើញការសម្ដែង និង MV ហ្កាឡាក់ស៊ី ហើយ មានអារម្មណ៍ថា រំភើប សូមសរសើរផលិតកម្មហ្កាឡាក់ស៊ី ពិតជាអស្ចារ្យមែន, និយាយតាមត្រង់ឃើញទិដ្ឋភាពបែបនេះហើយ ព្រឺរោមខ្លាំង ពិតជាអស្ចារ្យមែន និង កម្របានទិដ្ឋភាពបែបនេះខ្លាំងណាស់ កំពូលអាយដលទាំង ៤ ច្រៀងរួមគ្នា។
អ្នកខ្លះទៀតក៏បានលើកឡើងថា ពិតជាអស្ចារ្យណាស់ សម្រាប់បទចម្រៀង «Cambodian Pride» ពិតជាដើម្បីបង្ហាញពីភាពរីកចម្រើនរុងរឿងរបស់ កម្ពុជា។ សិល្បៈរស់នៅក្នុងសម័យសន្តិភាព ការសាមគ្គី និងការបង្រួបបង្រួមជាធ្លុងមួយសម្រាប់ការអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យសិល្បៈក៏មានការអភិវឌ្ឍរីកចម្រើនជាដើម។ មហាជនភាគច្រើន បានពោលសរសើរ លើកទឹកចិត្តដល់ផលិតកម្ម Galaxy ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។
សូមបញ្ជាក់ថា បទ«Cambodian Pride» ត្រូវបានចាត់ទុកជាបទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់ កម្ពុជា នៅឆ្នាំ ២០២៣ នេះ ដោយមានការចូលរួមច្រៀងពីកំពូលតារាចម្រៀង ៤ រូប រួមគ្នា គឺ កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ,កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ,កំពូលតារាចម្រៀង លោក ខេម ,និងកំពូលតារាចម្រៀងស្រី កញ្ញា តន់ ចន្ទសីម៉ា។
បើតាមអ្នកឧកញ៉ាម្ចាស់ផលិតកម្ម Gaxaly Navtra នេះគឺជាលើកទីមួយសម្រាប់កំពូលតារាចម្រៀងទាំង ៤ រូប របស់ផលិតកម្មហ្គាឡាក់ស៊ី ដែលបានបង្ហាញក្នុងបទចម្រៀងអមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី ១ ផ្នែកកីឡាតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៣ នេះ៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន