ជីវិតកម្សាន្ដ
ល្បីខ្លាំង! សារព័ត៌មាន Thairath មានអ្នក Followers 16M លាននាក់ យកវីដេអូបទ «ស្រលាញ់អ្វីដែលខ្មែរមាន» ទៅចុះផ្សាយ មានប្រជាជនថៃ ចូលទស្សនាដល់ទៅ ៣ លានដង
កាលពីពេលថ្មីៗនេះ សារព័ត៌មានថៃដ៏ល្បីមួយឈ្មោះថា Thairath ដែលមាន មានអ្នក Followers 16Mលាននាក់ បានយកវីដេអូបទចម្រៀង «ស្រលាញ់អ្វីដែលខ្មែរមាន» ឬ «Cambodia Pride» របស់ផលិតកម្ម Galaxy Navatra ទៅចុះផ្សាយនៅលើគេហទំព័រហ្វេសប៊ុក ដោយមានអ្នកចូលទស្សនារហូតដល់ទៅ ៣ លានដង។

បទចម្រៀងដែលដឹកនាំផលិតដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នេះ ពិតជាមិនធម្មតាមែន ដោយចាប់តាំងពីចេញជាវីដេអូខ្លីៗ រហូតដល់ចេញ Full MV គឺទទួលបានគាំទ្រខ្លាំងមែនទែនពីសំណាក់មហាជន។ មិនតែប៉ុណ្ណោះបទចម្រៀងនេះ ល្បីរន្ទឺរហូតដល់សារព័ត៌មានបរទេស Youtuber ល្បីៗក្រៅស្រុក យកទៅចុះផ្សាយហើយពោលពាក្យកោតសរសើរមិនដាច់ពីមាត់។ ភាពអស្ចារ្យ នៃបទចម្រៀងមួយបទនេះ បានធ្វើឲ្យបរទេសស្គាល់ប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត។

យ៉ាងណាមិញបន្ទាប់ពី សារព័ត៌មាន Thairath បានចុះផ្សាយ មិនបង្អង់យូរអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការស៊ែរបន្ត ហើយសម្ដែងការអរគុណចំពោះសារព័ត៌មានមួយនេះ ដែលបានចុះផ្សាយបទចម្រៀងរបស់ខ្មែរ។ ក្នុងនោះផងដែរ អ្នកឧកញ៉ា បានលើកឡើងថា ៖ «កម្ពុជារីកចម្រើនលឿនខ្លាំង ដែលធ្វើឲ្យបរទេស ជាពិសេសប្រជាជននៅតំបន់អាស៊ីភ្ញាក់ផ្អើល។ បទនេះកក្រើកនៅអាស៊ី គ្រប់គ្នាភ្ញាក់ផ្អើល និងការអភិវឌ្ឍគ្រប់វិស័យរបស់កម្ពុជា។ ប្រទេសផ្សេងអាចធ្វើបាន កម្ពុជាក៏អាចធ្វើបាន សិល្បៈកម្ពុជារីកចម្រើនក្នុងសម័យសន្តិភាព រយៈពេល ៨ ថ្ងៃនេះ អ្នកទស្សនាជិត ៥០ លានដង។

គួរបញ្ជាក់ផងដែរថា បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ត្រូវបានផលិតឡើងសម្រាប់អមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ជាលើកដំបូង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងត្រូវបានចាត់ទុកថា ជាបទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅឆ្នាំ ២០២៣ នេះ។ បទចម្រៀងនេះ ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ចែងដោយផ្ទាល់ប្រជុំការងារជាមួយអ្នកនិពន្ធ និងកំពូលតារាចម្រៀងដូចជា ៖ អ្នកនិពន្ធចាស់វស្សា លោក សុខ ជំនោរ អ្នកនិពន្ធនិងជាអ្នកដឹកនាំលោក ខាំ ភូរិ ឯកឧត្ដម ហ៊ឹម នភា អ្នកនិពន្ធឆ្នើម ឯកឧត្ដម ខេមរៈ ភារុន អ្នកនិពន្ធឆ្នើម ឧកញ៉ា យឹម តាស្រង់។ ហើយបទនេះ ត្រូវបានបកស្រាយរួមគ្នាពីកំពូលតារាចម្រៀង ៤ ដួង គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ដោយមាននារីរាំអមជិត ១ ពាន់នាក់អម៕



១/ លីង ផេកថៃ Thairath https://fb.watch/j-laDRDzRq/?mibextid=unz460
២/ លីងយូធូប cam pop galaxy navatra
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


