ជីវិតកម្សាន្ដ
ច្បាស់ការភ្លាម Ploy បង្ហោះរូបភាពគូស្នេហ៍នៅអង់គ្លេសភ្លែត
បន្ទាប់ពីប្រកាសទំនាក់ទំនងស្នេហាច្បាស់ការ តារាសម្ដែង Ploy Cherman បានបង្ហាញរូបភាពផ្អែមល្ហែមរវាងគូស្នេហ៍ថ្មីថ្មោងគឺតារាចម្រៀងរ៉េប Tong Twopee ពីទឹកដីអង់គ្លេសភ្លាមៗឥតបង្អង់យូរឡើយ។
កាលពីពេលថ្មីៗនេះ រៀមច្បង Ploy បានហោះទៅប្រទេសអង់គ្លេសបន្ទាប់ពី Tong Twopee បានធ្វើដំណើរមុននេះបន្តិចប៉ុណ្ណោះ ហើយតារាប្រុសរូបនេះបានបង្ហោះរូបភាពដាក់ខេបសិនថា មកឲ្យលឿន! ព្រោះខ្ញុំនឹកអ្នកខ្លាំងណាស់!ភ្លាមៗនោះដែរ នាងស្រាប់តែធ្វើដំណើរទៅទៅដល់ប្រទេសអង់គ្លេស និងបានសាងស្នេហ៍កាន់តែកក់ក្ដៅ លើសមុនបង្អួតភ្នែកមហាជនលើបណ្ដាញសង្គម។

ទោះយ៉ាងណាក៏ដោយ ដោយសារតែស្នេហាលើសលុបមិនអាចគណនាបាន Ploy បានបង្ហោះរូបភាពប៉ុន្មានសន្លឹកលើ Instagram ផ្ទាល់ខ្លួនជារូបភាពដំបូង រួមជាមួយនឹង Caption ផ្អែមល្ហែមដែលសរសេរថា “couple” ដែលរូបភាពនេះពោរពេញទៅដោយក្ដីស្រលាញ់និងផ្អែមលើសស្ករទៅទៀត។
យ៉ាងណាមិញមិនបានប៉ុន្មានផង អ្នកគាំទ្រជាច្រើនបានសម្រុកចូលមកអបអរសាទរដល់គូស្នេហ៍ថ្មីថ្មោង ខណៈទស្សនិកជនមួយចំនួនបានបញ្ចេញមតិថាគូនេះពិតជាគួរឲ្យស្រលាញ់ណាស់!, ទីបំផុត រឿងដែលអ្នកទន្ទឹងរង់ចាំបានបង្ហាញឲ្យឃើញហើយពិតជាគូស្នេហ៍ដ៏សក្ដិសមមែន៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Prang អបអរដល់អតីតមិត្តប្រុស ក្រោយប្រកាសទំនាក់ទំនងស្នេហាជាមួយ Ploy ពេញសិទ្ធ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


