ជីវិតកម្សាន្ដ
ម្ចាស់បទ My Heart Will Go On ទំនងមិនអាចបន្តអាជីពចម្រៀងទៀតទេ
តារាចម្រៀងជើងចាស់ Celine Dion ម្ចាស់បទ “My Heart Will Go On” កំពុងប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលអាចនាំឱ្យនាងមិនត្រឡប់មកឆាកតន្ត្រីវិញបាន ក្រោយគ្រូពេទ្យរកឃើញជំងឺសរសៃប្រសាទដ៏កម្រមួយ។

ថ្មីៗនេះតារាចម្រៀងជនជាតិកាណាដា Celine Dion បានប្រកាសលុបចោលការប្រគំតន្ត្រីទាំងអស់របស់ខ្លួន ដោយពន្យាពេលរហូតដល់ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីវេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យថា នាងមានជំងឺសរសៃប្រសាទដ៏កម្រ (stiff-person syndrome ) ដែលបណ្តាលឱ្យមានការស្ពឹកស្រពន់រាងកាយ។

ដោយសារបញ្ហាសុខភាពតម្រូវឱ្យសម្រាកព្យាបាលជាប់លាប់ និងតាមដានយ៉ាងទៀងទាត់ តារាស្រីវ័យ ៥៥ឆ្នាំរូបនេះ ត្រូវខកខានការងារជាច្រើនមិនថា ការប្រគំតន្ត្រីទេសចរណ៍ ដំណើរកម្សាន្តផ្ទាល់ខ្លួន រួមទាំងកិច្ចការសំខាន់ៗមួយចំនួនទៀត។

ទោះយ៉ាងណា Celine Dion បានប្រាប់ទស្សនាវដ្ដី PEOPLE ថា នាងកំពុងតស៊ូនឹងជំងឺខ្លួនឯងយ៉ាងខ្លាំង ដើម្បីធ្វើយ៉ាងណាអាចត្រឡប់ទៅច្រៀងវិញបាន ព្រោះនាងពិតជាស្រឡាញ់សិល្បៈតន្ត្រី និងចង់សម្តែងជូនទស្សនិកជនរបស់នាង។
ពេលនេះស្ថានភាពជំងឺរបស់ម្ចាស់បទ “My Heart Will Go On” នៅមិនទាន់អាចអះអាងបានឡើយថា តើនឹងជាសះស្បើយនៅពេលណា ខណៈក្រុមគ្រូពេទ្យកំពុងបន្តតាមដាន និងខិតខំព្យាបាលផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារាចម្រៀងជើងចាស់ Celine Dion លក់ផ្ទះតម្លៃ ៣០ លានដុល្លារ
ចុចអាន៖ ការប្រគំតន្ត្រី Born Pink នៅជប៉ុនថ្ងៃស្អែក នឹងគ្មានវត្តមាន Jisoo ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


