ជីវិតកម្សាន្ដ
តារាចម្រៀងជើងចាស់ Celine Dion លក់ផ្ទះតម្លៃ ៣០ លានដុល្លារ
យោងទៅតាមគេហទំព័រ Yahoo បានចុះផ្សាយឲ្យដឹងថាតារាចម្រៀង Celine Dion បានដាក់លក់ផ្ទះវីឡានៅតំបន់ Summerlin ក្នុងរដ្ឋ Las Vegas សហរដ្ឋអាមេរិក ក្នុងតម្លៃ ៣០ លានដុល្លារទៅឱ្យលោក Chuck Esserman ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន TSG Consumer ។

ម្ចាស់បទ “My Heart Will Go On” រូបនេះបានចំណាយប្រាក់ ៩.២ លានដុល្លារដើម្បីធ្វើជាម្ចាស់ផ្ទះ នេះក្នុងឆ្នាំ ២០១៧ បន្ទាប់មកបានចំណាយពេលជាច្រើនឆ្នាំក្នុងការជួសជុល និងប្រាក់ជាច្រើនទៅលើផ្នែគ្រឿងសម្ភារៈសង្ហារឹម មុនពេលដាក់លក់វាកាលពីខែមុន ដែលទីតាំងនៃវីឡាទំនើបនេះស្ថិត នៅក្នុងតំបន់ឯកជនដែលមានទីលានវាយកូនហ្គោលរបស់ The Summit Club ។

យោងតាមទិន្នន័យពី Clark County records បានបញ្ជាក់ថាផ្ទះវីឡានេះស្ថិតនៅលើផ្ទៃដីជាង ៩,០០ ០ ម៉ែត្រការ៉េ ដែលមានកម្ពស់ពីរជាន់ និងបន្ទប់ក្រោមដីមួយ។ ផ្ទះនេះមានបន្ទប់គេង ៤ និងបន្ទប់ទឹក ១២ និងចំណតឡាន ក៏ដូចជារបស់ផ្សេងទៀតរួមមានអាងហែលទឹក ឬស្ប៉ាដែលមានទីលានវាយ កូនហ្គោលរបស់ The Summit Club ដែលរចនាដោយស្ថាបត្យករដ៏ល្បីល្បាញ Tom Fazio ។

ដោយឡែកគេហទំព័រ Yahoo ក៏បានបញ្ជាក់ទៀតថាតារាចម្រៀង Celine Dion ជាម្ចាស់ផ្ទះវីឡាជា ច្រើនកន្លែងដូចជាវីឡាប្រណីតនៅទីក្រុងប៉ារីស ប្រទេសបារាំង និងសួនទឹកនៅរដ្ឋផ្លរីដា ក្នុងសហរដ្ឋអាមេរិក ក៏ដូចជាផ្ទះនៅ Québec ក្នុងប្រទេសកាណាដា ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ កូនស្រីរបស់ Johnny Depp ឆ្លើយតបនឹងឈុតអាក្រាតកាយជាបន្តបន្ទាប់ក្នុងរឿង “The Idol”
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


