ជីវិតកម្សាន្ដ
Song Hye Kyo ឱបបុរសម្នាក់នៅកណ្ដាលផ្លូវ អ្នកគាំទ្រសង្ស័យថាជាគូស្នេហ៍ថ្មី
តារាសម្ដែង Song Hye Kyo បង្ហោះរូបថតជាច្រើនសន្លឹកដែលថតជាមួយមិត្តភក្តិជិតស្និទ្ធនៅបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនក្នុងព្រឹត្តិការណ៍មួយធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ជាពិសេសនៅក្នុងរូបថតជាច្រើនសន្លឹកដែលបង្ហោះនោះ នាងស្រាប់តែធ្វើសកម្មភាពស្និទ្ធស្នាលជាមួយបុរសចម្លែកម្នាក់។
ជាពិសេស នៅក្នុងរូបភាពសខ្មៅ ដែលបង្ហោះនោះតារាស្រីរូបនេះបានឱបដៃរបស់បុរសនោះយ៉ាងស្និទ្ធស្នាល។ បុរសចម្លែកដែលលេចមុខក្នុងរូបថតនោះ ក៏មើលទៅតាមកាមេរ៉ាយ៉ាងធម្មជាតិ ហើយញញឹមយ៉ាងកក់ក្តៅ។ ក្រឡេកមកមើលស្នាមញញឹមរបស់ Song Hye Kyo ទស្សនិកជនក៏បានទស្សន៍ទាយពីសុភមង្គល និងការលួងលោមចិត្តរបស់នាងនៅពេលបាននៅជាមួយបុរសចម្លែក។

គេដឹងថាបុរសដែលលេចមុខក្នុងរូបថតស៊េរីរបស់ Song Hye Kyo មានឈ្មោះថា Hong Jang Hyun ដែលជាអ្នកថតរូបដ៏ល្បីនៅប្រទេសកូរ៉េ។ ការពិតគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺថា គាត់ក៏ត្រូវបានគូស្នេហ៍ Song Hye Kyo និង Song Joong Ki អញ្ជើញឲ្យថតរូបអាពាហ៍ពិពាហ៍កាលនៅសហរដ្ឋអាមេរិកផងដែរ។
បច្ចុប្បន្ន អ្នកថតរូបប្រុសរូបនេះនៅតែរក្សាទំនាក់ទំនងស្និទ្ធស្នាលជាមួយមិត្តភ័ក្ដិ Song Hye Kyo។ ជារឿយៗគាត់លេចឡើងនៅក្នុងរូបភាពដែលតួឯកស្រីរឿង “Descendants of the Sun” ចែករំលែកនៅលើបណ្តាញសង្គម។ អ្នកទាំងពីរស្និទ្ធស្នាលនឹងគ្នាជាច្រើនដង ដែលលោកបានជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមថាមានស្នេហាជាមួយនាង។ ទោះបីជាយ៉ាងណាក៏ដោយ នៅចំពោះមុខពាក្យចចាមអារ៉ាម នាងបានសារភាពដោយត្រង់ថា Jang Hyun បច្ចុប្បន្នគឺជាមិត្តជិតស្និទ្ធបំផុតរបស់នាងប៉ុណ្ណោះ។
អ្នកនិយមលេងអ៊ីនធឺណែត ជាពិសេសអ្នកដែលស្រលាញ់ Song Hye Kyo ក៏បានសម្តែងនូវក្តីប្រាថ្នាថា នាងនឹងជួបសុភមង្គលថ្មីក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបែកបាក់ក្នុងអាពាហ៍ពិពាហ៍របស់នាងជាមួយ Song Joong Ki ។ យ៉ាងណាមិញ ហាក់បីដូចជាតារាកូរ៉េរូបនេះមិនសូវចាប់អារម្មណ៍លើរឿងស្នេហានោះទេ ផ្ទុយទៅវិញនាងផ្តោតខ្លាំងលើការងារ ក៏ដូចជាសកម្មភាពជួបជុំ និងដើរលេងកម្សាន្តជាមួយមិត្តភក្តិ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Jennie ជាស្ត្រីអាស៊ីម្នាក់គត់លើកម្រាលព្រំ Cannes ដែលរកចំណូលឲ្យប្រេនបានកប់ក្ដោង
ចុចអាន៖Jessi នាំអ្នកទស្សនាបើកភ្នែកធំៗ ក្រោយស្លៀកឈុតសិចស៊ីក្នុងព្រឹត្តិការណ៍ Dolce & Gabbana
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


