ជីវិតកម្សាន្ដ
Jessi នាំអ្នកទស្សនាបើកភ្នែកធំៗ ក្រោយស្លៀកឈុតសិចស៊ីក្នុងព្រឹត្តិការណ៍ Dolce & Gabbana
កាលពីពេលថ្មីៗនេះ តារារ៉េបស្រីដ៏ល្បី Jessica Ho បានវាយលុកលើសហគមន៍អនឡាញកូរ៉េម្តងទៀត ជាមួយនឹងការបង្ហាញឈុតដ៏ក្តៅគគុកក្នុងសំលៀកបំពាក់សិចស៊ី និងស្ដើងខ្លាំង។

ជាក់ស្តែង Jessi ទើបតែបានចូលរួមព្រឹត្តិការណ៍ពិសេសមួយរបស់ម៉ាក Dolce & Gabbana នៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី ៣១ ខែឧសភា ក្នុងនាមជាភ្ញៀវកិត្តិយស។ ក្នុងពិធីសម្ពោធខ្សែកាបូបថ្មីដែលមានស្លាកសញ្ញា DG របស់យីហោអ៊ីតាលី នាងស្ទើរតែធ្វើឲ្យគ្រប់គ្នាមានវត្តមានសំដែងការហួសចិត្តបន្តិច នៅពេលដែលស្លៀកពាក់សិចស៊ីខ្លាំងពេក។
មិនត្រឹមតែមានការចាប់អារម្មណ៍ដោយពណ៌ផ្ទៃខាងក្រោយថ្លានោះទេ សំលៀកបំពាក់របស់នាងក៏ធ្វើឲ្យអ្នកទស្សនា បើកភ្នែកធំៗដោយស្ទីលប្លែក និងទាក់ទាញខ្លាំងរបស់នាង។
ទោះយ៉ាងណាក៏ដោយ ឆ្លើយតបទៅនឹងការរំពឹងទុករបស់អ្នកគាំទ្រ តារាចម្រៀងកើតឆ្នាំ១៩៨៨ ក៏បានអាប់ដេតរូបភាពក្តៅគគុកនេះ ចុងក្រោយបំផុតនៅលើទំព័រ Instagram ផ្ទាល់ខ្លួនរបស់នាង។
ដោយឡែកនៅក្នុងសហគមន៍អនឡាញ មានទាំងការសរសើរសម្រស់នាងជាច្រើនចំពោះរូបភាពរបស់ Jessi នៃព្រឹត្តិការណ៍នេះ។ ទស្សនិកជនជាច្រើនបានបញ្ចេញមតិសរសើរ និងសរសើរពីស្តង់ដារនិងរាងកាយរលោងរបស់នាងថា “នាងជាទេពធីតា”, “ព្រោះនាងជា Jessi ទើបនាងអាចស្លៀកស្ទីលបែបនោះបាន”, “មានតែ Jessi ទេ សម្រាប់អ្នកផ្សេងអាចមិនហ៊ានស្លៀកសំលៀកបំពាក់សិចស៊ីបែបនេះទេ” ៕






ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


