ជីវិតកម្សាន្ដ
Mai Davika បញ្ចេញសារចម្លែក ដូចមនុស្សខូចចិត្តរឿងស្នេហា
ក្លាយជាប្រធានបទក្ដៅគគុកលើពិភពបណ្ដាញសង្គមភ្លាមៗ បន្ទាប់ពីតារាសម្ដែងនិងម៉ូដែល Mai Davika បញ្ចេញសារត្អូញត្អែរតាមរយៈ Twitter ផ្ទាល់ខ្លួនដូចជាអស់សង្ឃឹមនឹងនរណាម្នាក់ជាពិសេសអាចពាក់ព័ន្ធនឹងរឿងស្នេហា។

តាមរយៈការបង្ហោះរបស់ Mai Davika មានខ្លឹមសារថា “បើវាចេញពីចិត្តមែន នោះវាពិតជាអស់ចិត្ត” ដែលនេះបានបង្កើតការសង្ស័យ ហើយធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងថាតើមានរឿងអ្វីកើតឡើងចំពោះតារាស្រីសំណព្វចិត្តពួកគេ។
យ៉ាងណាមិញ ក្នុងពេលដែលមហាជនពុំទាន់ដឹងថាមានរឿងអ្វីកើតឡើងលើនាង ក្នុងនោះអ្នកគាំទ្រជាច្រើនចូលមកបញ្ចេញមតិក្នុងលក្ខណៈលើកទឹកចិត្ត រួមទាំងការសួរព័ត៌មានលម្អិតអំពីប្រភពដើមនៃការបង្ហោះនេះដើម្បីស្រាយកង្វល់ ធ្វើឲ្យចំនួនអ្នកឡាចឡើងដល់ ៤០០ ដងឯណោះ។
បន្ថែមពីលើការលើកទឹកចិត្តដ៏លើសលប់ គេបានរកឃើញថា អ្នកលេងអ៊ីនធឺណិតមួយចំនួនមានយោបល់ខុសគ្នា។ នៅក្នុងការនិយាយខ្លាំងៗទាក់ទងនឹងរាងកាយ ទាំងថាស្គម! អស់ចិត្ត ពោះវៀនអស់ហើយ ឥឡូវខ្ញុំស្គមជាងមុន ប្រាកដជាលែងញុំាបាយទឹកផឹក។ល។
ទោះយ៉ាងណាក៏ដោយ មហាជននិងអ្នកគាំទ្ររបស់តារាស្រី Mai Davika មានតែរង់ចាំការអាប់ដេតចម្លើយច្បាស់លាស់ចេញពីមាត់របស់នាងប៉ុណ្ណោះ និងថាតើមានហេតុការណ៍ឬរឿងរ៉ាវយ៉ាងណាប៉ះទង្គិចផ្លូវអារម្មណ៍របស់តួឯកស្រីក្នុងរឿង “Pee mak” ដែលបណ្ដាលឲ្យចិត្តនាងបង្ហោះសារត្អូញត្អែរបែបនេះ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


