ជីវិតកម្សាន្ដ
តួឯកប្រុសក្នុងរឿង “Wednesday” ត្រូវចោទប្រកាន់ពីបទរំលោភផ្លូវភេទលើអនីតិជន
តារាសម្តែងវ័យក្មេង Percy Hynes White ដែលដើរតួជា Xavier ក្នុងខ្សែភាពយន្ត Wednesday ត្រូវបានគេចោទប្រកាន់ពីបទរំលោភផ្លូវភេទលើអនីតិជនជាក្មេងស្រីជាច្រើននៅសាលារៀន ។

កាលពីខែមករាឆ្នាំ ២០២៣ គណនី Twitter មួយបានអះអាងថាជាមិត្តរួមថ្នាក់វិទ្យាល័យរបស់ Percy Hynes White ចោទប្រកាន់តារាសម្តែងរូបនេះថាបានបៀតបៀនផ្លូវភេទទៅលើក្មេងស្រីជាច្រើននៅ ចន្លោះពេលដែលលោកមានអាយុ ១៧ដល់ ២០ ឆ្នាំ។ នាងបានលាតត្រដាងរូបថតខ្លះៗរបស់ Percy Hynes White បានផ្ញើទៅក្មេងស្រីផ្សេងទៀតទុកជាភស្តុតាង។

ជាមួយគ្នានេះនៅលើទំព័រផ្ទាល់ខ្លួនរបស់ Percy Hynes White បានបដិសេធពាក្យចចាមអារ៉ាមអំពីការរំលោភផ្លូវភេទ ហើយបាននិយាយថាវាជាព័ត៌មានមិនពិត។ “កាលពីដើមឆ្នាំនេះជនចម្លែកម្នាក់បានផ្សព្វផ្សាយពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋានអំពីខ្ញុំនៅលើបណ្តាញសង្គមរឿងនេះបានធ្វើឱ្យគ្រួសារនិងមិត្តភក្តិរបស់ខ្ញុំមានបញ្ហាជាច្រើន ។
រូបភាពវ័យជំទង់របស់ខ្ញុំ រួមជាមួយនឹងតួអង្គរបស់ខ្ញុំនៅក្នុងខ្សែភាពយន្ត ត្រូវបានពិភាក្សានិងចំអកនៅលើអ៊ីនធឺណិត។ ជាពិសេសមិត្តរបស់ខ្ញុំ Jane កំពុងព្យាយាមបដិសេធពាក្យចចាមអារ៉ាមអំពីការរំលោភបំពាននេះ ម្យ៉ាងទៀត Jane បានអនុញ្ញាតឱ្យខ្ញុំនិយាយឈ្មោះរបស់នាងនៅក្នុងអត្ថបទនេះ។ តារារូបនេះបានសង្កត់ធ្ងន់ថា “ពាក្យចចាមអារ៉ាមនេះមិនពិតទេ។ ខ្ញុំមិនអាចទទួលយកបានទេ ដែលត្រូវបានគេចោទប្រកាន់ពីរឿងមិនទំនងទាល់តែសោះ”។

យ៉ាងណាមិញ Percy Hynes White កើតក្នុងឆ្នាំ ២០០១ ដែលលោកទទួលបានភាពល្បីល្បាញ ក្រោយពីសម្តែងរឿង Edge of winter ដែលជារឿងភ័យរន្ធត់សម្រាប់បុណ្យណូអែល។ ថ្មីៗនេះលោកទទួលបានជោគជ័យខ្លាំងក្នុងការដើរតួជា Xavier ក្នុងខ្សែភាពយន្ត Wednesday របស់ Netflix ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ខឹងសំបារឪពុករបស់ Justin Bieber ចំពោះការរើសអើង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


