ជីវិតកម្សាន្ដ
សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ខឹងសំបារឪពុករបស់ Justin Bieber ចំពោះការរើសអើង
យោងទៅតាម Page Six បានបានរាយការណ៍ឲ្យដឹងថានៅលើ Twitter លោក Jeremy Bieber ជាឪពុករបស់ Justin Bieber បានចែករំលែករឿងកំប្លែងអ្នកស្រលាញ់ភេទដូចគ្នានៅទង់ជាតិឥន្ទធនូជាមួយនឹងចំណងជើងដ៏រសើប ថា “កុំភ្លេចអរគុណបុរសពិតប្រាកដនៃខែនេះសម្រាប់ជីវិតរបស់ពួកគេ” ។

នៅក្នុងការបង្ហោះមួយផ្សេងទៀតរបស់ឪពុករបស់តារាចម្រៀងរូបនេះបាននិយាយថា ការផ្តល់កិត្តិយសដល់គ្រួសារគឺចាំបាច់ ប៉ុន្តែគាត់បានបង្កប់ន័យថាសហគមន៍ LGBTQ+ មិនសមនឹងបានគេ ប្រារព្ធធ្វើឡើយសូម្បីតែក្នុងអំឡុងខែ មោទនភាពក៏ដោយ។ សេចក្តីថ្លែងការណ៍នេះត្រូវបានរិះគន់យ៉ាងខ្លាំងពីអ្នកនិយមលែងអ៊ីនធឺណិត ។
ជាមួយគ្នាការបង្ហោះត្រូវបានលុបចោល ប៉ុន្តែភាពចម្រូងចម្រាសជុំវិញសេចក្តីថ្លែងការណ៍របស់ Jeremy កំពុងតែផ្ទុះឡើង។ ភាគច្រើនបានរិះគន់លោក Jeremy ថាជាមនុស្សអាក្រក់ ដែលធ្វើឲ្យ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកូនប្រុសលោក ក្នុងនោះក៏មានអ្នកលេងអ៊ីនធឺណិតបានបញ្ជេញមាតិថា”កុំភ្លេចអរគុណ Justin Bieber ក្នុងខែនេះសម្រាប់វិក្កយបត្រដែលគាត់បានបង់” ចំណែកអ្នកខ្លះទៀតលើកឡើងថា “បាទ អរគុណអ្នកដែលបោះបង់ចោលមនុស្សស្រីដើម្បីចិញ្ចឹមកូនតែម្នាក់ឯង ” ។

ទន្ទឹមនឹងនេះសាររបស់លោក Jeremy គឺកាន់តែមានកាតរិះគន់ខ្លាំង ដោយសារតែខែមិថុនា ត្រូវបាន ចាត់ទុកថាជាខែមោទនភាព ដែលជាឱកាសមួយសម្រាប់សហគមន៍ LGBTQ+ ជុំវិញពិភពលោក ដើម្បីអបអរភាពចម្រុះភេទ និងយល់ដឹងអំពីសុខភាពផ្លូវភេទ។

យ៉ាងណាមិញ ក្រោយពីការខឹងសម្បារនិងរិះគុណជាច្រើនឪពុករបស់ Justin Bieber បានចេញមកសុំទោសជាសាធារណៈ ប៉ុន្តែសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាមិនពេញចិត្តនឹងការសុំទោសនេះ ទេ។ បច្ចុប្បន្ន Justin Bieber មិនបានធ្វើការអត្ថាធិប្បាយអ្វីឡើយចំពោះការរើសអើងរបស់ឪពុកខ្លួន ដែលបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនោះទេ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Shawn Mendes និង Camila Cabello បែកបាក់ជាលើកទីពីរ ក្រោយត្រូវគ្នាបាន ៦ សប្តាហ៍
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


