ជីវិតកម្សាន្ដ
អ្នកគ្រូ ផេនស៊ី ប៊ិះត្រូវគេបោកលុយរាប់ពាន់ដុល្លារ
ចំពោះក្បួនជនឆបោកដែលតែងតែទូរស័ព្ទបោកបញ្ឆោតប្រជាពលរដ្ឋឲ្យផ្ទេរប្រាក់ ដោយប្រើលេសផ្សេងៗខុសគ្នា គឺជារឿងមួយមានមនុស្សរងគ្រោះជាច្រើន ខណៈកាលពីពេលថ្មីៗនេះតារាកំប្លែងស្រី Tukky Sudarat ឬ អ្នកគ្រូផេនស៊ីប៊ិះនឹងត្រូវគេបោកប្រាស់លុយរាប់ពាន់ដុល្លារ។

តារាកំប្លែង Tukky បានចែករំលែកបទពិសោធន៍របស់គាត់ ដោយថា ជននោះខលមកនាងហើយនិយាយឲ្យនាងវេរលុយជាប្រញាប់ ខណៈអ្នកគ្រូផេនស៊ីមិនទាន់និយាយផង ម្ខាងទៀតប្រញាប់ចុចបិទយ៉ាងលឿនស្លេវតែម្ដង។
អ្នកគ្រូផេនស៊ីបានសរសេរនៅលើ Instagram ផ្ទាល់ខ្លួនដោយចែករំលែកសារនោះថា “ជំរាបសួរ Tukky Sudarat ខ្ញុំគឺលោក Suwit មកពីទីស្នាក់ការកណ្តាលរបស់ធនាគារ Kasikorn ខ្ញុំចង់ជម្រាបជូនអ្នកថា ឥឡូវនេះប័ណ្ណឥណទានរបស់អ្នកបញ្ចប់ដោយលេខ ១៦១៨ មានសមតុល្យដែលនៅសេសសល់។ សូមទាក់ទងមកខ្ញុំត្រឡប់មកវិញតាមរយៈ LINE ដែលនឹងជូនដំណឹងដល់អ្នកអំពីការទូទាត់សរុបចំនួននៅទឹកប្រាក់សរុបចំនួន ១៦០,០០០បាត(៤,៦៣៤ដុល្លារ)។
ទោះយ៉ាងណាក៏ដោយ នៅពេលដែលតារាកំប្លែង Tukky មិនទាន់បាននិយាយអ្វីច្រើនផង ស្រាប់តែជននោះចុចបិទភ្លាមៗ ហាក់ដួចជាដឹងថាបោកខុសមនុស្សឬធ្លាប់ស្គាល់តារាស្រីរូបនេះផងដែរ។ លើសពីនេះ នាងក៏បាននិយាយទៀតថា បើសិននិយាយបន្តឬជឿលង់អាចនឹងត្រូវគេបោកយកលុយពិតមែន នេះជាសំណាងល្អហើយដែលមិនទាន់វេរលុយឲ្យជនឆបោក៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Aum ទម្លាយស្ថានភាព រវាងអ្នកជំនួញវ័យក្មេង កំពុងល្បីថាមានទំនាក់ទំនងជាមួយនាង
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា២ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


