ជីវិតកម្សាន្ដ
រឿងរ៉ាវទាំង ៨ របស់ Yaya និងមិត្តសម្លាញ់ Kimberly ដែលអ្នកគាំទ្រអាចមិនធ្លាប់ដឹងនៅឡើយ
មិនមែនតិចឆ្នាំទេ ដែលតារាសម្ដែងស្រី Yaya Urassaya និង Kimmy Kimberly បានរាប់អានគ្នាជាមិត្តសម្លាញ់តាំងពីពួកគេប្រឡូកក្នុងវិស័យកម្សាន្តនេះដំបូងៗម្លេះ។

ហេតុដូច្នេះ មានរឿងរ៉ាវជាក់ស្ដែងមួយចំនួនទាក់ទងទៅនឹងតារាសម្ដែងស្រីទាំងពីរ ដែលអ្នកគាំទ្រអាចពុំធ្លាប់ដឹងក៏ថាបាន។ មោះ! ថ្ងៃនេះ មកដឹងការពិតទាំង ៨យ៉ាង ពី Yaya និង Kimberly មកអោយអ្នកគាំទ្របានដឹងខ្លះៗ ដូចខាងក្រោម៖
១. តារាស្រីលំដាប់ជួរមុខទាំងពីររូបនេះ ជាកូនថៃកាត់អឺរ៉ុប។ ដោយ Yaya ជាកូនថៃកាត់ ន័រវេស ចំណែក Kimberly កូនថៃកាត់ អាល្លឺម៉ង់។
.gif)
២. Yaya Urassaya ធំដឹងក្តីនៅប្រទេសថៃ ខណៈ Kimmy Kimberley រស់នៅក្នុងប្រទេស អាល្លឺម៉ង់ពេលនាងនៅក្មេង មុនពេលផ្លាស់ទៅប្រទេសថៃ។
៣. Yaya Urassaya បានចុះកុងត្រាជាមួយទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ មួយឆ្នាំមុន Kimmy Kimberley។
៤. ពួកគេចាប់ផ្តើមក្លាយជាមិត្តល្អជនឹងគ្នា ក្រោយសម្ដែងរឿង «4 Huajai Haeng Khon Kao»។


៥. Yaya ប្រៀបដូចជាហ្វេនម្នាក់របស់ Kimberly មិនថាមានរឿងអ្វីពួកគេតែងតែគាមទ្រគ្នាទៅវិញទៅមកជានិច្ច។
៦. ពួកគេទាំងពីរជួបស្នេហ៍ពិតនៅឯកន្លែងថតកុន។ Kimmy Kimberley មានទំនាក់ទំនងជាមួយ Mark Prin អស់រយៈពេល ៧ ឆ្នាំហើយ។ គួរបញ្ជាក់ផងដែរថា Yaya Urassaya មានទំនាក់ទំនងជាមួយ Nadech Kugimiya អស់រយៈពេលជាង ៩ ឆ្នាំមកហើយ។


៧. មកទល់ពេលនេះ ទំនាក់ទំនងពួកគេកាន់តែល្អប្រសើរជាងមុន និងបានរាប់អានគ្នាជាង ១០ឆ្នាំហើយ។


៨. Yaya Urassaya សម្តែងជាតួអង្គភ្លោះនៅក្នុងរឿងភាគឆ្នាំ២០១៩ រឿង «Klin Kasalong»។ គួរបញ្ជាក់ផងដែរថា Kimmy Kimberley ដើរតួជាកូនភ្លោះក្នុងរឿងថ្មីមួយដែលមានចំណងជើងថា «Song Sanaeha»៕


អត្ថបទផ្ដល់សិទ្ធិ៖ Poraman
ចុចអាន៖ ២០២១ហើយ មិនទាន់មានអ្នកផ្តួល Kendall បានហើយថានាងជាកំពូលរូបក្លូន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


