ជីវិតកម្សាន្ដ
ទម្លាយអាថ៌កំបាំងនៃការសម្រកទម្ងន់របស់តារាស្រី Kim Kardashian
ក្នុងកម្មវិធី Met Gala កាលពីឆ្នាំមុន Kim Kardashian បានធ្វើឱ្យមានការនៅពេលដែលនាងស្រកបានដល់ទៅ ៧ គីឡូក្រាមក្នុងរយៈពេលត្រឹមតែ ៣ សប្តាហ៍ប៉ុណ្ណោះ ក្នុងមានក៏ការចែករំលែកពីគ្រូបង្ហាត់ផ្ទាល់ខ្លួនរបស់នាងផងដែរ ។

លោក Don-A-Matrix គឺជាគ្រូបង្ហាត់ផ្ទាល់ខ្លួនរបស់ Kim Kardashian បានចែករំលែកនិងសង្កត់ធ្ងន់ ថាតារាស្រីរូបនេះ ស្រកទម្ងន់ដោយវិធីសាស្ត្រមានសុខភាពល្អ និងមិនបង្អត់អាហារដែលមានផល ប៉ះពាល់ដល់សុខភាពឡើយ ។ ជាពិសេសនាងមិនប្រភេទញ៉ាំ និងស្ករអស់រយៈពេល 3 សប្តាហ៍ ផ្ទុយទៅវិញ នាងញ៉ាំតែបន្លែ និងប្រូតេអ៊ីនប៉ុណ្ណោះ។
ជាមួយគ្នានេះ តារាស្រីរូបនេះ ក៏រក្សាទម្លាប់ស្លៀកសម្លៀកបំពាក់រឹមរាងដើម្បីដុតកម្ចាត់ជាតិខ្លាញនិងរត់លើម៉ាស៊ីនពីរដងក្នុងមួយថ្ងៃ។ Don-A-Matrix អះអាងថាអ្នកដែលធ្វើតាមវិធីសាស្រ្តរបស់គាត់ ភាគច្រើនអាចស្រក ៩ គីឡូក្រាម ។

ទោះជាយ៉ាងណាក៏ដោយ មតិសាធារណៈនិងអ្នកជំនាញមិនយល់ស្របចំពោះវិធីសាស្ត្រសម្រកទម្ង ន់មានផលប៉ះពាល់។ អ្នកឯកទេសអាហារូបត្ថម្ភរបស់សហរដ្ឋអាមេរិក – អ្នកស្រី Nichola Ludlam-Raine បាននិយាយថា “ការសម្រកទម្ងន់ដូច Kim នឹងធ្វើឱ្យរាងកាយបាត់បង់ជាតិទឹក និងរក្សាទុក glycogen ពីថ្លើម និងសាច់ដុំ។

លើសពីនេះ របបអាហារទាំងនេះពិបាកធ្វើតាមរយៈពេលវែង ពួកវាថែមទាំងអាចបង្កគ្រោះថ្នាក់ដល់សុខភាព ដោយ សារតែពួកគេមិនផ្តល់សារធាតុចិញ្ចឹមទាំងអស់ដែលរាង កាយត្រូវការដើម្បីដំណើរ ការក្នុងកម្រិតល្អបំផុត។ មិនត្រឹមតែប៉ុណ្ណឹងទេ ការញ៉ាំកាឡូរីតិចពេកអាចពន្យឺតការស្រកទម្ងន់បាន ដោយសាររាងកាយសម្របខ្លួនបន្តិចម្តងៗ ដើម្បីឆ្លើយតបទៅនឹងការទទួលទានអាហារមានកំណត់។
ប្រែសម្រួល៖នាងតូច
ចុចអាន៖អ្នកគាំទ្រមិនពេញចិត្ត ក្រោយ Squid Game វគ្គ២ បង្ហាញមុខតួថ្មី ៤នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


