ព័ត៌មានជាតិ
ដើមឆ្នាំ២០២១នេះ ដំណឹងល្អជាច្រើនបានបង្ហាញដល់ក្រុមគ្រួសារឧកញ៉ា ឡេង ណាវ៉ាត្រា
ឈានចូលឆ្នាំ២០២១ភ្លាម ដំណឹងល្អជាច្រើនហាក់បានបង្ហាញដល់ក្រុមគ្រួសារឧកញ៉ា ឡេង ណាវ៉ាត្រា។ ទី១.បងប្អូនត្រកូល ឡេង បីនាក់ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាឧកញ៉ា បន្ទាប់មកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ត្រូវបានព្រះត្រាស់បង្គាប់តំឡើងទៅជាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងរឿងល្អៗ ទី៣នោះ គឺប្អូនស្រីពៅរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកដៃកូនកំលោះចូលរោងជ័យជាមួយពិធីដ៏អស្ចារ្យ ដែលឃើញមានសុទ្ធតែមន្ត្រីក្នុងជួររដ្ឋាភិបាលអ្នកជំនួញធំៗ និងឧកញ៉ា ជាច្រើនរូប ចូលរួមផងដែរ។

ជាការចាប់អារម្មណ៍ពីមហាជនជាច្រើននាថ្ងៃចូលរោងជ័យសិរីមង្គលរបស់ប្អូនអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដោយបានដាក់តាំងរថយន្ដស៊េរីទំនើបៗជាច្រើនគ្រឿង ដែលធ្វើឡើងយ៉ាងអធិកអធម មានការជួបជុំចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោកលោកស្រីអ្នកជំនួញធំៗ តារាសម្តែង និងតារចម្រៀងកំពូលៗរបស់របស់ប្រទេសកម្ពុជា ព្រមទាំងក្រុមគ្រួសារទាំងសងខាង ពោរពេញដោយស្នាមញញឹមខ្លាំងតែម្តង។

ក្នុងថ្ងៃអាពាហ៍ពិពាហ៍នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ បើក្រឡេកទៅមើលការរៀបចំពិធីមង្គលមួយនេះ ឃើញថាពិតជាស្រស់ស្អាតខ្លាំង ជាមួយនឹងការតុបតែងលម្អ អមជាមួយនឹងភ្លើងយ៉ាងចែងចាំង នៅក្នុងគេហដ្ឋានផ្ទះដ៏ធំស្កឹមស្កៃ។ តែអ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើននាំគ្នាចាប់អារម្មណ៍នោះគឺ នៅក្នុងកម្មវិធី ក៏មានការដាក់លម្អជាមួយនឹង រថយន្ដស៊េរីទំនើបៗជាច្រើនគ្រឿងនៅមុខរោង ដែលមានតម្លៃរាប់ម៉ឺនដុល្លារតែម្តង។
ក្នុងពិធីមង្គលការ ដែលប្រកបដោយក្តីរីករាយនិងមានអត្ថន័យបំផុតនោះដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបន្ថែមជូនអាំងប៉ាវដល់តារា ច្រៀង ព្រាប សុវត្ថិ ចំនួន ៦ពាន់ដុល្លារ កញ្ញា តន់ ច័ន្ទសីម៉ា ចំនួន៦ពាន់ដុល្លារ តារាចម្រៀង ខេម ចំនួន៥ពាន់ដុល្លារ និង លោក ខេមរៈ សិរីមន្ត ចំនួន៥ពាន់ដុល្លារដែរ៕
ទស្សនាវីដេអូ៖
អត្ថបទ ៖ ស៊ុន ហួត



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


