ជីវិតកម្សាន្ដ
ហ្គីតាសំណព្វ Taylor Swift ដាក់ដេញថ្លៃជាង ១០ម៉ឺនដុល្លារ ដើម្បីយកប្រាក់ជួយកុមារមហារីក
ហ្គីតាសំណព្វតារាចម្រៀង Taylor Swift ដែលមានហត្ថលេខារបស់នាងនៅពីលើនោះ ត្រូវបានលក់នៅក្នុងការដេញថ្លៃសប្បុរសធម៌ផ្នែកជំងឺមហារីក ក្នុងតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ជាង ១០ម៉ឺនដុល្លារអាមេរិក។

ហ្គីតាមួយដែល Taylor Swift តែងតែប្រើញឹកញាប់នៅក្នុងការប្រគុំតន្ត្រីធំតូចនានា ត្រូវបាននាងបរិច្ចាគសម្រាប់សប្បុរធម៌ ដើម្បីដាក់ដេញថ្លៃក្នុងតម្លៃ ១២០,០០០ម៉ឺនដុល្លារអាមេរិក។ ប្រាក់ទាំងអស់ដែលទទួលបានពីការលក់ដេញថ្លៃនេះ ត្រូវបានផ្ដល់ទៅជួយកុមារដែលកំពុងប្រឈមនឹងជំងឺមហារីក នៅរដ្ឋ Florida សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា កម្មវិធីសប្បុរសធម៌ដែល Taylor Swift សុខចិត្តបរិច្ចាគហ្គីតាជាទីស្រឡាញ់ផ្ទាល់ខ្លួន ជាគំនិតផ្ដួចផ្ដើមពីតារាចម្រៀងលោក Toby Keith និងមិត្តភក្តិ ដែលការដេញថ្លៃរបស់លោកមានឈ្មោះថា OK Kids Korral ឆ្នាំ២០២៣ ។ កម្មវិធីដេញថ្លៃសប្បុរសធម៌នេះដែរ ធ្វើឡើងក្នុងគោលបំណងរៃអង្គាសប្រាក់ ដើម្បីជួយកុមារដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ហើយកំពុងជួបការលំបាក។ ហើយនេះក៏មិនមែនជាលើកទី១ដែរ ដែល Taylor Swift បានចូលរួមសកម្មភាពមនុស្សធម៌ ត្បិតកន្លងនាងធ្លាប់បរិច្ចាគហ្គីតាម្ដងរួចហើយ និងធ្លាប់បរិច្ចាគប្រាក់សុទ្ធជាច្រើនផងដែរ ដើម្បីជួយក្មេងៗក្រីក្រ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តួអង្គរឿង Barbie ទម្លាយការពិត ក្នុងវគ្គដោះស្បែកជើង ដែលកំពុងល្បី
ចុចអាន៖ ប្រវត្តិ Lily Rose តួឯកស្រីរឿង “The Idol” ដែលកំពុងផ្ទុះមតិរិះគន់ជុំទិស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


