ជីវិតកម្សាន្ដ
ភ្នាក់ងារ Lee Jung Jae បដិសេធរឿងជួយ T.O.P ឱ្យមានមុខក្នុងភាពយន្ត “Squid Game 2”
បន្ទាប់ពីក្រុមហ៊ុន Netflix បញ្ជាក់ថា T.O.P អតីតសមាជិកក្រុម BIGBANG នឹងក្លាយជាតួសម្ដែងនៅរដូវកាលទី២ នៃរឿងភាគ “Squid Game” ព័ត៌មានចចាមអារ៉ាមដែលថាតារាសម្ដែង Lee Jung Jae ជាអ្នកជួយជ្រោមជ្រែងបានផ្ទុះឡើងទន្ទឹមគ្នា និងបង្កឱ្យមានមតិរិះគន់យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។

តាមការចុះផ្សាយពី Dispatch ទម្លាយថា Lee Jung Jae និង T.O.P ធ្លាប់ជាមិត្តជិតស្និទ្ធនឹងគ្នាច្រើនឆ្នាំមកហើយ ដូច្នេះទើបបានជា Lee Jung Jae ខំប្រឹងយឹតយោង T.O.P ឱ្យបានចូលរួមជាតួសំខាន់ក្នុងរឿង Squid Game វគ្គ២ ។

ជុំវិញពាក្យចចាមអារ៉ាមនេះ ភ្នាក់ងាររបស់ Lee Jung Jae បានចេញមុខបដិសេធតាមរយៈសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ នៅថ្ងៃទី២៩ ខែមិថុនា ថា ព័ត៌មានកំពុងចែកផ្សាយយ៉ាងផុសផុលជារឿងមិនពិតនោះទេ។

នៅក្នុងសេចក្ដីថ្លែងការណ៍បញ្ជាក់ថា Lee Jung Jae និង T.O.P ពុំមានទំនាក់ទំនង ឬទាក់ទងគ្នាយូរឆ្នាំឡើយ។ ចំពោះវត្តមាន T.O.P ក្នុងខ្សែភាពយន្ត Squid Game វគ្គ២ មិនស្ថិតក្រោមសិទ្ធិអំណាចរបស់ Lee Jung Jae នោះទេ។ យើងបញ្ជាក់ម្តងទៀត “វាមិនមែនជាការពិតទេដែលថា Lee Jung Jae បានចូលរួមក្នុងសម្រេចចិត្តរើសតួសម្ដែងក្នុងខ្សែភាពយន្តរឿង Squid Game រដូវកាលទី២” ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រោយដឹងថា T.O.P នឹងសម្ដែងក្នុងរឿង “Squid Game 2” អ្នកលេងអ៊ីនធឺណិតកូរ៉េផ្ទុះការិះគន់ព្រាត
ចុចអាន៖ Dispatch ទម្លាយថា Lee Jung Jae គឺជាហេតុផលដែល T.O.P ត្រូវជ្រើសជាតួក្នុងរឿង Squid Game វគ្គ ២
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


