ជីវិតកម្សាន្ដ
ជំពូ ប៉ះគ្នាលើកដំបូងជាមួយ ហ្វាន ពីងពីង នៅប៉ារីស
ត្បិតធ្លាប់ចូលរួមព្រឹត្តិការណ៍តែមួយជាមួយគ្នា ប៉ុន្តែកន្លងមក តារាជួរមុខថៃ ជំពូ អារ៉ាយ៉ា (Chompoo Araya) និងតារាជួរមុខចិន ហ្វាន ពីងពីង (Fan Bingbing) ពុំធ្លាប់សហការឱ្យម៉ាកយីហោតែមួយឡើយ ទើបតែពេលនេះ តារាស្រីទាំងពីររូបមានឱកាសធ្វើការជាមួយជាលើកដំបូង។

កាលពីពេលថ្មីៗនេះ ជំពូ និង ពីងពីង ត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីបង្ហាញម៉ូដនៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយវាគឺជាលើកទីមួយដែលតារាស្រីទាំងពីរបានធ្វើការរួមគ្នា។

នៅក្នុងកម្មវិធីបង្ហាញម៉ូដនៅទីក្រុងប៉ារីស តារាស្រីទាំងពីបានដើរបង្ហាញម៉ូដតំណាងម៉ាកសម្លៀកបំពាក់ Tony World Couture ក៏ដូចជាថតស្ពតឱ្យម៉ាកនេះជាមួយគ្នា។ ត្បិតថា ជំពូ មានវ័យចាស់ជាង ពីងពីង មួយឆ្នាំ ប៉ុន្តែបើមើលទៅលើសម្រស់អ្នកទាំងពីរពិតជាមិនចាញ់គ្នានោះទេ ហើយពួកគេត្រូវបានអ្នកគាំទ្រលើកសរសើរថាស្រស់ស្អាតមួយបែបម្នាក់ និងសក្តិសមបំផុតពេលចាប់ដៃធ្វើការជាមួយគ្នា៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ បង្ហាញខ្លួនលើកនេះ ហ្វាន ពីងពីង ត្រូវគេរិះគន់រឿងផាត់មុខសក្បុសពេក
ចុចអាន៖ Lisa ថាខ្លួនចូលចិត្តឈុតប៊ីគីនីណាស់ តែមិនហ៊ានស្លៀក ព្រោះខ្លាចម្ដាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


