ជីវិតកម្សាន្ដ
មិនអាចចូលដល់ Top តែ លីវ ជីលី បានយកឈ្នះដួងចិត្តអ្នកគាំទ្រនៅកម្ពុជា
ប្រាកដណាស់មហាជន និងអ្នកគាំទ្រ បានបង្ហាញការចូលរួមសោកស្ដាយគ្រប់គ្នា ខណៈបវរកញ្ញាកម្ពុជា កញ្ញា លីវ ជីលី ពុំអាចចូលទៅដល់ក្នុង Top កំពូលណាមួយ នៃការប្រកួតលើឆាកអន្តរជាតិ Miss Supranational 2023 នៅប្រទេសប៉ូឡូញ។

បើទោះបីជាយ៉ាងនេះក៏ពិតមែន សម្រាប់កញ្ញា លីវ ជីលី នៅតែរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ដែលនាងបាននាំយកឈុតតំណាងជាតិទៅបង្ហាញនៅលើឆាកអន្តរជាតិ ដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់នូវអរិយធម៌ វប្បធម៌ដូនតាបានបន្សល់ទុក។

ដោយឡែកសម្រាប់អ្នកគាំទ្រមួយចំនួនទៀតនៅតែបន្តការលើកទឹកចិត្ត និងយល់ឃើញថា កញ្ញា ជីលី នៅតែជា Miss តំណាងឲ្យកម្ពុជា ដែលល្អផ្ដាច់ ទោះបីមិនអាចចូលទៅក្នុង Top ណាមួយក៏ពិតមែន។ ម្យ៉ាងទៀតអ្វីដែលរំភើបនោះ លីវ ជីលី ជាបវរកញ្ញាតំណាងកម្ពុជាអាចយកឈ្នះចិត្តអ្នកគាំទ្រជាច្រើនដែលបានសរសើរពីឆន្ទៈខំប្រឹងធ្វើបានយ៉ាងល្អនៅលើឆាកអន្តរជាតិយប់មិញ។

នៅលើផេក International Beauty Queen បានលើកឡើងថា «កញ្ញា ជីលី ទេវី ពិតជាធ្វើបានល្អខ្លាំងណាស់ លើឆាក Miss Supranational កាលពីយប់មិញ នេះទាំងការដើរ ភាពជឿជាក់ សម្រស់ដ៏ស្រស់ស្អាត ជាពិសេសគឺ evening gown ដ៏ស្រស់ស្អាត និងមានភាពប្រណីតបំផុត។ យើងនៅតែមានមោទនភាពចំពោះកញ្ញាដែលធ្វើបានល្អហើយក្នុងការតំណាងជាតិយើង»។

ប្រភពដដែលក៏បានបន្ថែមដោយការសោកស្ដាយដែរថា «ចូលរួមសោកស្ដាយកម្ពុជា ជីលី ខកខានមិនអាចចូលទៅដល់វគ្គ Top24 ឡើយ ប៉ុន្តែតាមដែលយើងសង្កេតមើលឃើញទាំងអស់គ្នា កញ្ញា បានខំប្រឹងអស់ពីសមត្ថភាពហើយ»។ ចំណែកអ្នកគាំទ្របានលើកឡើងដែរថា «អ្នកធ្វើបានល្អគ្រប់ជ្រុងជ្រោយ គឺស្ទើរតែគ្មានចន្លោះខ្វះខាតអ្វីទាំងអស់ អ្នកបានខិតខំប្រឹងប្រែងលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត ដើម្បីតំណាងឲ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ អ្នកពិតជាអស្ចារ្យ អ្នកធ្វើបានល្អគ្រប់បែបបទទាំងអស់»។

ប្រភពបន្តទៀតថា «អ្នកគឺបានខិតខំប្រឹងប្រែង និងតស៊ូយ៉ាងខ្លាំងក្លាហើយ អ្នកក៏បានសាងកេរ្តិ៍ឈ្មោះបានសាងភាពលេចធ្លោជូនប្រទេសកម្ពុជារួចហើយ ទោះបីជាអ្នកមិនបានចូលទៅដល់ Topកំពូលណាមួយក៏ដោយ ប៉ុន្តែអ្នកបានឈ្នះនៅក្នុងដួងចិត្តប្រជាជនកម្ពុជាទាំងអស់ មិនតែប៉ុណ្ណោះអ្នកបានធ្វើឲ្យពិភពលោកបានឃើញថា អ្នកតំណាងឲ្យកម្ពុជា ហើយប្រជាជនកម្ពុជានៅតែស្រលាញ់អ្នក ស្រឡាញ់គ្មានថ្ងៃប្រែ»៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


