ជីវិតកម្សាន្ដ
លីវ ជីលី ថា នេះជាលើកចុងក្រោយសម្រាប់វិស័យបវរកញ្ញា ហើយក៏ស្បថ
ទើបត្រឡប់មកពីប្រកួតនៅប្រទេសប៉ូឡូញ កម្មវិធីប្រឡងសម្រស់លើឆាកអន្តរជាតិ Miss Supranational 2023 បវរកញ្ញារូបស្រស់ លីវ ជីលី ស្រាប់តែប្រកាសយ៉ាងភ្ញាក់ផ្អើលទៅកាន់មហាជន អ្នកគាំទ្រថា នេះជាលើកចុងក្រោយរបស់នាងក្នុងវិស័យបវរកញ្ញា។ មិនត្រឹមតែប៉ុណ្ណោះ ជីលី ថែមទាំងបន្លុយពាក្យទៀតថា នាងហ៊ានស្បថ។

ជាការពិតថ្មីៗនេះបានធ្វើឲ្យអ្នកគាំទ្រនាងជាច្រើនបង្ហាញការចូលរួមសោកស្ដាយគ្រប់គ្នា ខណៈបវរកញ្ញាកម្ពុជាកញ្ញា លីវ ជីលី ពុំអាចចូលទៅដល់ Top កំពូល ណាមួយ នៃការប្រកួតលើឆាកអន្តរជាតិ Miss Supranational 2023 នៅប្រទេសប៉ូឡូញ។ បើទោះបីជាយ៉ាងនេះក៏ពិតមែន សម្រាប់កញ្ញា លីវ ជីលី នៅតែរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជាមួយភាគធំផងដែរ។

ដោយឡែកអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍មុននេះ បន្ទាប់ពីឃើញ លីវ ជីលី ពោលពាក្យហាក់តូចចិត្តនូវរឿងអ្វីមួយដល់ថ្នាក់នាងថា នេះជាលើកចុងក្រោយសម្រាប់វិស័យបវរកញ្ញា ហើយក៏ស្បថដែរ។ ខ្លឹមសារដែល ជីលី លើកឡើងសង្កត់ធ្ងន់ថា «ខ្ញុំយល់អំពីវិស័យបវរកញ្ញាកាន់តែច្បាស់នៅពេលនេះ អ្នកយល់លើកដៃ អ្នកឆ្ងល់អាចសួរខ្ញុំបាន»។

នាងក៏បញ្ជាក់បន្ថែមដែរថា «ឯងខំតស៊ូចង់ងាប់ចង់រស់ហើយនេះ ក៏ជាលើកចុងក្រោយផងដែរ ស្បថនិយាយមែន»។ ឆ្លើយទៅកាន់អ្នកគាំទ្រ បវរកញ្ញា លីវ ជីលី ក៏បានបន្លុយយ៉ាងចាប់អារម្មណ៍ដែរថា «តាមហ្នឹងទៅបង សមត្ថភាពមិនឈ្នះទឹកលុយទេ»។

សូមជម្រាបដែរថា បវរកញ្ញា លីវ ជីលី ទោះបីពុំអាចចូលទៅដល់ Top កំពូល ណាមួយ នៃការប្រកួតលើឆាកអន្តរជាតិ Miss Supranational 2023 នៅប្រទេសប៉ូឡូញ ក៏ពិតមែន សម្រាប់នាងនៅតែរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជា៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


