ជីវិតកម្សាន្ដ
ថុល សុភិទិ ក្តៅស្លឹកត្រចៀកឆ្លើយតបភ្លាមៗ ក្រោយមានអ្នករើសអើងសង្សារឈ្មោះជាមេម៉ាយកូនមួយ
តារាចម្រៀងវ័យក្មេងលោក ថុល សុភិទិ បានបញ្ចេញប្រតិកម្មដោយសម្ដែងការហួសចិត្តខ្លាំងបន្ទាប់ពីមានការរិះគន់រើសអើងមកលើគូស្នេហ៍របស់ខ្លួន គឺ អ្នកនាង ម៉ានីន ដែលមានឈ្មោះជាមេម៉ាយកូនមួយ។ ទង្វើរនេះត្រូវបាន សុភិទិ ចាត់ទុកថាជាការមើលងាយយ៉ាងធ្ងន់ធ្ងរលើស្រ្តីមេម៉ាយ។

ខ្លឹមសារប្រតិកម្មរបស់ ថុល សុភិទិ បានចោទជាសំនួរថា «មេម៉ាយមិនមែនមនុស្ស? គាត់មានកូនមួយ គាត់មិនមែនមនុស្សឬ? ឈ្មោះជាមេម៉ាយខុសត្រង់ណា? គាត់គ្មានសិទ្ធស្រលាញ់អ្នកណាទេមែន? មួយជីវិតខ្ញុំនេះគិតថាសំណាងហើយដែលស្រីមេម៉ាយដ៏ពូកែម្នាក់នេះ ផ្ដល់ឱកាសឱ្យខ្ញុំចូលក្នុងជីវិតគាត់ គាត់ផ្ដល់ក្ដីសុខឱ្យខ្ញុំបានច្រើនណាស់ ឱ្យខ្ញុំស្គាល់គ្រប់យ៉ាង ហើយលើកតម្កើង និងឱ្យតម្លៃខ្ញុំណាស់»។
តារាចម្រៀងលោក ថុល សុភិទិ បញ្ជាក់ទៀតថា «សូមកុំមើលងាយស្រីមេម៉ាយ ហើយសូមឈប់ប៉ះពាល់ដោយប្រើសម្ដីដែលមិនបានគិតរបស់អ្នកមកថាឱ្យគាត់ម្ដងទៀត»។

ចំណែកឯសង្សារលោក ថុល សុភិទិ គឺ អ្នកនាង ឡុង ម៉ានីន ឯណោះវិញ ក៏បានលើកឡើងថា «គ្រប់ពេលដែលជួបបញ្ហាអ្វី ខ្ញុំតែងតែទទួលបានកម្លាំងចិត្ត និងការការពារពីគាត់គ្រប់ពេល»។
ជាមួយគ្នានោះ ស្រីស្អាត ម៉ានីន បានឆ្លើយទៅកាន់សម្ដីរិះគន់របស់បុគ្គលមួយចំនួនដែរថា «សង្សារគេសុទ្ធតែ ក្រមុំ តែសង្សារ ភិទិ មេម៉ាយ ហើយមានកូនមួយទៀត ។ អរគុណសម្រាប់ការរើសអើងខ្ញុំ»។
ជាការកត់សម្គាល់ កន្លងមកគេឧស្សាហ៍ឃើញអ្នកលក់អនឡាញ និងមានឈ្មោះជាអ្នកមេម៉ាយកូន១ រូបស្រស់ ឡុង ម៉ានីន តែងតែបង្ហាញភាពស្និទ្ធស្នាល និងផ្អែមល្ហែមជាមួយតារាចម្រៀង ថុល សុភិទិ តាមរយៈការបង្ហោះរូបភាព និងវីដេអូជាបន្តបន្ទាប់នៅលើបណ្ដាញសង្គមនានា ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា។


កន្លងមកថ្វីត្បិតតែទំនាក់ទំនងរបស់អ្នកទាំងពីរកាន់តែមានភាពផ្អែមល្ហែម និងស្រលាញ់គ្នា ប៉ុន្តែអ្វីដែលជាឧបសគ្គស្នេហារបស់ សុភិទិ និងអ្នកមេម៉ាយសាច់ខ្ចីខាងលើនោះ គឺត្រូវបានអ្នកគាំទ្រ រួមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនតែងរិះគន់ថា ឡុង ម៉ានីន និង សុភិទិ មិនសក្ដិសមនឹងគ្នានោះឡើយ។ ឯខ្លះទៀតក៏បានបង្ហាញការពេញចិត្ត និងជំរុញចង់ឲ្យពួកគេក្លាយជាគូស្នេហ៍ច្បាស់លាស់ចូលរោងការជាមួយគ្នាទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


