Connect with us

ព័ត៌មានជាតិ

ជូរី ល្អហួស ត្រៀមតំណាងកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ​ក្រោយឈ្នះមកុដ MPC 2023

បានផុស

នៅ

ភ្នំពេញ ៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ និងឆ្លងកាត់វគ្គជម្រុះជាច្រើនខែកន្លងមកនោះ ទីបំផុតបានរក​ឃើញម្ចាស់មកុដបរវកញ្ញាយុវតីកម្ពុជា ២០២៣ Miss Preteen International Cambodia 2023 គឺបានទៅលើកុមារី ជូរី ល្អហួស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ការប្រឡងវគ្គផ្តាច់ព្រ័ត្តបរវកញ្ញាយុវតីកម្ពុជា ២០២៣(Miss Preteen International Camb odia2023)នេះដែរ គឺបានធ្វើការផ្សាយផ្ទាល់នៅលើផេកផ្លូវការកាលពីរាត្រី ថ្ងៃទី០៥ ខែសីហាឆ្នាំ២០២៣ យប់មិញនេះ។ បេក្ខនារីម្ចាស់មកុដបរវកញ្ញាយុវតីកម្ពុ ជាឆ្នាំ ២០២៣ ដែលបានទៅលើ ល្អហួស នេះត្រូវបាន​ទស្សនិកជនកត់សម្គាល់ឃើញថា ពិតជាមានភាពលេចធ្លោខ្លាំងទាំងរូបសម្ផស្សនិងចំណេះដឹង ដែលអាចធ្វើបានល្អ​រហូតដណ្តើមបានមកុដ Mis s Preteen International Camb odia 2023 ឆ្នាំនេះ។

ម្ចាស់មកុដ Miss Preteen International Cam bodia2023 ជូរី ល្អហួស ពាក់ស្លាកលេខ២៨ បានយកឈ្នះ​ជាស្ថាពរមមនជាច្រើននាក់ដោយបានក្លាយជាម្ចាស់មកុដបវរកញ្ញា Miss Preteen International Cambodia​2023 ដែលត្រៀមខ្លួនចេញទៅប្រកួតនៅលើឆាកអន្តជាតិនាពេលឆាប់ៗខាងមុខនេះ​ជាមួយបណ្តាប្រទេស​ជាច្រើនទៀត​មក​ពីជុំវិញពិភពលោក។

តាមការកត់សម្គាល់ឃើញថា បើផ្អែកលើសមត្ថភាពប៉ិនប្រសប់ទាំងការសម្ដែងច្រៀង រាំនិងដើរម៉ូដបូកផ្សំជាមួយសម្រស់​ដ៏ស្រស់ស្អាតពីធម្មជាតិរបស់ ល្អហួស បានធ្វើឱ្យមហាជនជាពិសេសអ្នកគាំទ្រកាន់តែស្រលាញ់ពេញចិត្តនាងជាខ្លាំង។ ត្រង់ចំណុចនេះបានធ្វើឲ្យអ្នកគាំទ្រយល់ថា ល្អហួស ពិតជាសាកសមខ្លាំងក្លាយជាម្ចាស់មកុដក្នុងការប្រកួយមួយនេះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម