ជីវិតកម្សាន្ដ
បវរកញ្ញា Engfa បញ្ចេញឈុតរោលរាលអួតអ្នកគាំទ្រ មុនប្រគំតន្ត្រីផ្ទាល់ខ្លួនជិតមកដល់
ម្ចាស់តំណែង Miss Grand Thailand 2022 បវរកញ្ញា Engfa Waraha ទើបតែបញ្ចេញរូបភាពរោលរាលច្រើនសន្លឹកជាបន្តបន្ទាប់។ នៅមុនពេលការប្រគំតន្ត្រីផ្ទាល់ខ្លួនកាន់តែកៀកមកដល់ឆាប់ៗនេះផងដែរ។

កាលពីពេលថ្មីៗនេះ បវរកញ្ញា Engfa Waraha បានធ្វើឲ្យអ្នកគាំទ្ររបស់រាជនីសម្រស់ចូលមកបញ្ចេញមតិព្រោងព្រាត ខណៈពេលដែលនាងបញ្ចេញរូបភាពក្នុងឈុតខ្លីពណ៌មាស បញ្ចេញដើមទ្រូងយ៉ាងទ្រលុកទ្រលន់ និងបបូរមាត់ក្រហមសិចស៊ីខ្លាំង។
យ៉ាងណាមិញតាមរយៈរូបភាពដែលនាងបង្ហោះ វាជាការរាប់ថយក្រោយនៃការប្រគំតន្ត្រីដែលមានឈ្មោះថា “The Grand Concert Engfa Waraha សាធារណៈ ២” ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែសីហា នៅ MGI HALL ជាន់ទី ៦ Show DC ប្រទេសថៃ។
សម្រាប់ការប្រគំតន្ត្រី “The Grand Concert Engfa Waraha សាធារណៈ ២” បានផ្ទុះឡើងតាំងពីការសម្តែងមិនទាន់ចាប់ផ្ដើម។ ដោយសារតែសំបុត្រត្រូវបានបើកភ្លាមៗ ហើយត្រូវបានលក់អស់ក្នុងរយៈពេល ១០ នាទីតែប៉ុណ្ណោះ។ហើយនេះមិនមែនជារឿងចម្លែកនោះទេសម្រាប់បវរកញ្ញារូបនេះ។ មិនថានាងដើរបង្ហាញម៉ូដ ឬអ្នកចម្រៀងទេ នាងតែងទទួលបានភាពជោគជ័យគ្រប់រហូតដែរ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដោយសារបញ្ហាកើតផ្ទួនៗដូចគ្នា Ice ប្រាប់ថា នាងដកខ្លួនពីមិត្តប្រុស មិនមែនបែកគ្នាទេ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


