ជីវិតកម្សាន្ដ
លោក ហ៊ុយ យ៉ាឡេង អន់ចិត្ត ក្រោយទទួលពានភាពយន្តអន្តរជាតិជូនជាតិ តែគ្មានការផ្សព្វផ្សាយ
លោក ហ៊ុយ យ៉ាងឡេង ដែលជាផលិតករខ្មែរល្បីឈ្មោះតាមរយៈរឿង “ដើម្បីកូន” បានសម្ដែងការអាក់អនចិត្តបន្ទាប់ពីស្នាដៃរឿងរបស់លោក ដែលទើបតែទទួលបានពានភាពយន្តអន្តរជាតិមួយជូនជាតិ ប៉ុន្តែហាក់ពុំមានការចាប់អារម្មណ៍ ឬការចុះផ្សព្វផ្សាយនៅលើបណ្ដាញសារព័ត៌មានក្នុងស្រុកមួយណាឡើយ។

លោក ហ៊ុយ យ៉ាឡេង បញ្ជាក់ឱ្យដឹងថា ខ្សែភាពយន្តរឿង “ដើម្បីកូន” គឺទទួលបានពានរង្វាន់ Special Jury Award 2023 នាមហោស្រពភាពយន្តអន្តរជាតិអាស៊ាន ( 2023 ASEAN International Film Festival Award) ក្នុងប្រទេសម៉ាឡេស៊ី។ ក្រៅពីទទួលបានពានរង្វាន់ពិសេសរបស់គណៈមេប្រយោគ លោកក៏បានជាប់ឈ្មោះជាបេក្ខភាពឈានទៅដណ្ដើមពានរង្វាន់តារាសម្ដែងឆ្នើម Best Actor នៅក្នុងមហោស្រពនេះផងដែរ។
ស្របពេលជាមួយគ្នានេះ ផលិតករ លោក ហ៊ុយ យ៉ាឡេង កាលពីថ្មីៗ បានបង្ហាញក្តីរំភើបថា “ទីបំផុតខ្ញុំបានពានអន្តរជាតិមួយជូនជាតិហើយ អរគុណប្រទេសកម្ពុជា អរគុណបងប្អូនដែលជួយគាំទ្រខ្ញុំកន្លងមកអរគុណក្រុមការងារ ពេលនេះរឿង «ដើម្បីកូន» ទទួលបានពាន special jury Award 2023″។


យ៉ាងណាក្រោយទទួលបានពានមិនបានប៉ុន្មានស្រាប់តែលោក យ៉ាឡេង ក៏សម្ដែងការខកចិត្តក្រោយទទួលបានពានភាពយន្តអន្តរជាតិមួយជូនជាតិ តែគ្មានការផ្សព្វផ្សាយពីសារព័ត៌មានដើម្បីលើកស្ទួយវិស័យភាពយន្តខ្មែរ។
សូមជម្រាបដែរថា ខ្សែភាពយន្តរឿង “ដើម្បីកូន” គឺនិពន្ធដោយ ចត្វាផ្លឹស ដឹកនាំរឿងដោយលោក ហ៊ុយ យ៉ាឡេង ដែលចាក់បញ្ចាំងផ្សាយកាលពីអំឡុងឆ្នាំ២០២០ ដែលទទួលបានការគាំទ្រច្រើនពីមហាជនខ្មែរ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


