Connect with us

ជីវិតកម្សាន្ដ

តារា​ស្រី​៣​ដួង​ ដែល​មាន​សេចក្តីសុខ​ខ្លាំង​ ក្រោយ​រួមរស់​ជាមួយ​ស្វាមី​ក្មេង​

បានផុស

នៅ

​មហាជន​និង​អ្នកគាំទ្រ​កាន់តែ​ចាប់​អារ​ម្មណ៍​ខ្លាំង​ ចំពោះ​ការ​សាង​សុភមង្គល​ស្នេហា​យ៉ាង​ផ្អែមល្ហែម​រវាង​តារា​ស្រី​វ័យ​ជ្រេ​ចំនួន​៣​រូប​ ដែល​មាន​ឈ្មោះ​ល្បី​លើ​វិថី​សិល្បៈខ្មែរ​ នា​ពេល​បច្ចុប្បន្ន​ពោល​ គឺ​កំពុង​តែ​មាន​ភាព​ស្អិតល្មួត​ប្រៀប​ដូច​ដូចជា​ស្រក​តាំង​ម៉ែ​។​

​ជាការ​ពិត​បើតាម​ការកត់សម្គាល់​ ស​ម្រា​ប់​តារា​ស្រី​ទាំង​៣​ដួង​នេះ ​មិន​ត្រូវ​តែ​មាន​ប្រជាប្រិយភាព​និង​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​លើ​វិស័យ​សិល្បៈ​នោះ​ទេ​ គឺ​ពួកគេ​ថែមទាំង​មានការ​កោតសរសើរ​ ផង​ដែរ ​ចំពោះ​ជីវិត​ឯកជន​តាម​រយៈការ​សាង​សុភ​ម​ង្គល​ស្នេហា​ដ៏​មាន​ភាពកក់ក្តៅ​ហើយ​សេចក្តី​សុខ​ផង​នោះ​។​

១.​អ្នកនាង ស្រី គង់ សុជាតិ ត្រូវ​បាន​គេ​ចាត់ទុកជា​ពិធី​ការិនី​មួយ​រូប​ ដែល​មាន​វោហារសព្ទ​មិន​ចេះ​រីង​ស្ងួត​និង​សម្រស់​មិន​ចេះ​ចាស់​ ហើយក៏​អាច​ចាត់ទុកជា​ពិធី​ការិនី​ក្នុង​ប្រទេស​លំដាប់​ជួរមុខ​។​ទាំងអស់​នេះហើយ ​ដែល​ធ្វើឲ្យ អ្នកស្រី គង់ សុជាតិ ក្លាយ​ជា​តារា​មួយ​ដួង​ផ្នែក​ពិធី​ការិនី​ក្នុង​ដួងចិត្ត​ប្រជាជន​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធី​ការិនី គង់ សុជាតិ និង​ស្វាមី​ក្មេង​លោក ជា វិ​បុល​ បាន​ដឹក​ដៃ​គ្នា​ចូល​រោង​នា​អំឡុង​ចុងឆ្នាំ​២០១៣ ហើយ​បើ​គិត​រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ ​ពួកគេ​បានរស់នៅ​ដោយ​ការ​ចុះ​សម្រុង​គ្នា​និង​មាន​សុភមង្គល​ ខណៈដែល​ក្នុង​ឆ្នាំ​២០១៩​អ្នក​ទាំងពីរ​ ក៏បាន​បង្កើត​កូនស្រី​ម្នាក់​ដ៏​ស្រស់​ស្អាត​បានដាក់​ឈ្មោះថា ជា សុជាតិ​នារី ជា​ចំណងដៃ​អាពាហ៍ពិពាហ៍​។​

២.​ បើ​ក្រឡេក​មក​មើល​ចំណង​ស្នេហ៍​ប្តី​ក្មេង​រវាង​តារា​ចម្រៀង​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម និង​អតី​ត​តារា​សម្តែង​លោម អ៊ិន សុ​បញ្ញា ហៅ ផា​ណូ​ គឺ​គិត​មកដល់ពេលនេះ​ ក៏មិនតិចឆ្នាំ​ហើយ​ដែរ​ ខណៈចំណង​ស្នេហ៍​ពួកគេ​ក៏​ទទួល​បាន​កូនស្រី​ស្រស់​ស្អាត​ម្នាក់​គួរ​ឲ្យ​ក្នាញ់​។​ លើស​ពី​ទ្រព្យ​គាប់​ស្នេហ៍​លើ​វិថី​ជីវិត​អាពាហ៍ពិពាហ៍​ស្វាមី​ក្មេង​នេះ​ដែរ ​លោក ផា​ណូ ក៏​ធ្វើ​ឲ្យ​ប្រពន្ធ​កាន់តែ​ស្កប់​នឹង​ទឹកចិត្ត​ប្តី​ក្មេង ​ដែល​ចេះ​ស្រលាញ់​ថ្នាក់ថ្នម​យល់​ចិត្ត ​ផង​ដែរ​។​

៣.​ តារា​សម្តែង​ សូ ដា​នី​តា ​ថ្វីត្បិតតែ​ចំណង​អាពាហ៍ពិពាហ៍​មិនទាន់​លេចចេញ​ជា​តម្រុយ​ក៏​ពិតមែន តែ​សម្រាប់​ចំណង​ស្នេហា​រវាង​តារា​ស្រី​រូប​ស្រស់ សូ ដា​នី​តា នឹង​គូ​ដណ្តឹង​វ័យក្មេង​ពេលនេះ​ បាន​ឈាន​ដល់​ដំណាក់កាល​នៃ​ការរួមរស់​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ជាមួយគ្នា​ដូច​ប្តី​ប្រពន្ធ​។ ​មិនតែប៉ុណ្ណោះ​ ពួកគេ​ក៏​កំពុង​ត្រៀមខ្លួន​ទទួល​សមាជិក​ថ្មី​(​កូន​)​ក្នុងពេល​ឆាប់ៗ​នេះ​ទៀត​ផង​។​ បច្ចុប្បន្ន​គូ​ស្នេហ៍​ពួកគេ​ កំពុងតែ​ផ្អែមល្ហែម​និង​មាន​សេចក្តី​សុខ​បំផុត​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ដើមឆ្នាំ​២០២១ ! សុខ ពិសី បញ្ចេញស្នាដៃ​ថ្មី​ធ្វើ​ឲ្យ​ក​ក្រើន​និង​ផ្ទុះ​ការគាំទ្រ​ខ្លាំង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥២ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម