ជីវិតកម្សាន្ដ
Charlie Puth ភ្ជាប់ពាក្យជាមួយមិត្តស្រី ដែលជាពួកម៉ាកនឹងគ្នាតាំងពីកុមារភាព
តារាចម្រៀងអាមេរិកាំង លោក Charlie Puth បានបង្កការភ្ញាក់ផ្អើលដល់ទស្សនិកជន ព្រមទាំងទទួលបានសារអបអររាប់លាននាក់ពីអ្នកគាំទ្រ ក្រោយតារាវ័យ ៣១ឆ្នាំរូបនេះ ប្រកាសនៅលើ Instagram ផ្ទាល់ខ្លួនថា លោកនឹងរៀបការជាមួយមិត្តស្រីរបស់លោក ដែលជាពួកម៉ាកនឹងគ្នាកាលពីនៅក្មេងៗ។

បន្ទាប់ពីណាត់ជួបជាមួយគ្នាបាន ១ឆ្នាំ តារាចម្រៀង Charlie Puth បានសម្រេចចិត្តសុំមិត្តស្រី នាង Brooke Sansone រៀបការជាផ្លូវការ នៅឯទីក្រុង New York សហរដ្ឋអាមេរិក។ ស្ថិតនៅក្នុងភោជនីយដ្ឋាន Lucali ជាមួយនឹងចិញ្ចៀនពេជ្របញ្ចាំស្នេហ៍ Charlie បានសរសេរថា “ខ្ញុំបានហោះទៅញូវយ៉ក ដើម្បីសុំមិត្តល្អបំផុតរបស់ខ្ញុំរៀបការ ហើយនាងបានយល់ព្រម។”

ប្រិយមិត្តដែលបានដឹងរឿងនេះ នាំគ្នាចែករំលែកសារអបអរសាទរយ៉ាងព្រោងព្រាត ហើយរំពឹងថា មង្គលរបស់អ្នកទាំងពីរនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិត្តស្រី Ronaldo សម្ញែងគ្រឿងពេជ្រជិត ៥លានដុល្លារ នៅមហោស្រពភាពយន្តប្រទេសអ៊ីតាលី
ចុចអាន៖ ទើបតែដឹង តាមពិត Mai Davika ព្រាត់ប្រាស់ឪពុកអស់ ២២ឆ្នាំហើយ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


