ជីវិតកម្សាន្ដ
មិត្តស្រី Ronaldo សម្ញែងគ្រឿងពេជ្រជិត ៥លានដុល្លារ នៅមហោស្រពភាពយន្តប្រទេសអ៊ីតាលី
មិត្តស្រីកំពូលតារាបាល់ទាត់ Cristiano Ronaldo នាង Georgina បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ទស្សនិកជននិយមតាមដានវិស័យសិល្បៈរាប់លានទូទាំងពិភពលោក ក្រោយពេលនាងបង្អួតគ្រឿងអលង្ការតម្លៃជិត ៥លានដុល្លារអាមេរិក នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុង Venice ប្រទេសអ៊ីតាលី។

កាលពីប៉ុន្មានថ្ងៃមុន តារាបង្ហាញម៉ូដជនជាតិអេស្ប៉ាញ Georgina Rodríguez បានបង្ហាញវត្តមានក្នុងមហោស្រពភាពយន្តទីក្រុង Venice លើកទី៨០ ដោយសម្ញែងជាមួយខ្សែកពេជ្រតម្លៃ ៤លានផោន (ប្រហែល ៤.៩៨លានដុល្លារអាមេរិក) និងសម្ភារប្រើប្រាស់ប្រណីតៗ បង្កឱ្យការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួមផ្ទាល់ និងទស្សនិកជនតាមអ៊ីនធឺរណិត។

ក្រៅពីខ្សែកពេជ្រតម្លៃកប់ពពក គេប្រទះឃើញតារាស្រីវ័យ ២៩ឆ្នាំ សម្ញែងជាមួយនឹងកាបូប Hermes Birkin ដ៏កម្រមួយដែលមានតម្លៃ ២សែនផោន (ប្រហែល ២.៤៩សែនដុល្លារអាមេរិក) ផងដែរ។ មិនតែប៉ុណ្ណោះ Georgina ប្រើសម្លៀកបំពាក់រហូតដល់ទៅ ៣ឈុត សុទ្ធតែមានតម្លៃខ្ពស់ បូករួមជាមួយនឹងនាឡិកាប្រាក់ ចិញ្ចៀនផ្កា និងវ៉ែនតាខ្មៅសុទ្ធសឹងប្រណីតទាំងអស់៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ ការពិតនានាពី Georgina មិត្តស្រីរបស់ Ronaldo គ្មាននរណាធ្លាប់ខ្វល់ឡើយ
ចុចអាន៖ ផ្ទះដែល Marilyn Monroe ស្លាប់ នឹងត្រូវរុះរើដោយម្ចាស់ថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


