ជីវិតកម្សាន្ដ
លេចឮពាក្យចចាមអារ៉ាម Taylor Swift កំពុងមានទំនាក់ទំនងស្នេហាស្ងាត់ៗជាមួយកីឡាករបាល់ឱបអាមេរិក
បណ្ដាញ The Messenger ដែលជាទីភ្នាក់ងារព័ត៌មានកម្សាន្តមួយមកពីសហរដ្ឋអាមេរិក ផ្ដល់របាយការណ៍ថា តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀង Taylor Swift កំពុងទាក់ទងគ្នាដោយសម្ងាត់ជាមួយកីឡាករបាល់ឱបអាមេរិកដែលមានវ័យស្របាលគ្នា។

ប្រភពបានអះអាងថា កីឡាកររូបនោះគឺ Travis Kelce ដែលជាប្រធានក្រុមបាល់ទាត់ជាតិ Kansas City នៃរដ្ឋ Kansas ។ ប្រភពមួយក៏បានប្រាប់ The Messenger ថា គូស្នេហ៍ទាំងពីរបានជួបគ្នានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីប៉ុន្មានសប្តាហ៍មុន។

ពាក់ព័ន្ធព័ត៌មានចចាមអារ៉ាមនេះ Travis ធ្លាប់បញ្ជាក់ លោកនិងបងប្រុសពិតជាធ្លាប់ទៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី៣១ ខែសីហា ពិតមែន។ លុះពេលគេសួរអំពីសកម្មភាពរបស់លោកនៅទីនោះ Travis បានបង្វែរសំណួរ។
ប្រភព The Messenger ដដែលបន្ថែមថា មុនពេល Travis ហោះទៅញូវយ៉ក កីឡាកររូបនេះធ្លាប់បង្ហើបថាខ្លួនត្រៀមជូនកាដូជាខ្សែក ដល់ Taylor Swift និងព្យាយាមឱ្យលេខទូរសព្ទទៅនាង មុនពេលការប្រគំតន្ត្រីរបស់នាងចាប់ផ្ដើម។ មូលហេតុនេះទើបបានជាផ្ទុះពាក្យចចាមអារ៉ាមស្នេហាលួចលាក់រវាងអ្នកទាំងពីរ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ Taylor Swift ឈ្នះពានរង្វាន់ដល់ទៅ ៩ ពីកម្មវិធី VMAs ម្សិលមិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


