កីឡា
អីយ៉ា! លេងមែនទែន ឃីម បូរ៉ា អាចផ្តួលម្ចាស់ខ្សែក្រវ៉ាត់ម៉ាឡេស៊ី នៅសង្វៀនគ្រុឌគុនខ្មែរ បានដែរឬទេ?
ព្រឹត្តិការណ៍គុនខ្មែរដ៏គួរឱ្យព្រឺព្រួច រំជួលក្នុងអារម្មណ៍ លើកនេះខ្លាចចាស់ចង្កូមស្រួច ឃីម បូរ៉ា បានមកបង្ហាញវត្តមានជាថ្មី នៅលើសង្វៀនគ្រុឌគុនខ្មែរ នឹងត្រូវជួបដៃគូជាម្ចាស់ខ្សែក្រវ៉ាត់គីឡូមកពីប្រទេសម៉ាឡេងស៊ី វ៉ាន់ ម៉ូហាម៉ាដសាប្រី។

តើខ្លាចាស់ ឃីម ប៉រ៉ា អាចយកឈ្នះកីឡាករគីឡូរូបនេះបានដែរឬទេ? ក្នុងនោះក៏មានគូអន្តរជាតិជាច្រើនទៀត ទាំងកីឡាករថ្នាលគ្រុឌគុនខ្មែរ ដែលត្រូវឡើងមកប្រកួតគ្នានៅក្នុងសប្តាហ៍នេះ។ ជឿជាក់ថាអ្នកគាំទ្រគ្រុឌគុនខ្មែរ ពេញចិត្តជាមួយការប្រកួតនេះ គាំទ្រនៅកីឡាករដែលខ្លួនចូលចិត្ត។
គូប្រកួតបន្ទាប់មានដូចជា
- កីឡាករ ម៉ៅ សុធា ត្រូវជួបកីឡាករឥន្ទ្រីស្លាបដែកមកពីអ៉ីរ៉ង់ រ៉ែហ្សា សាហ្វារី
- កីឡាករថ្នាលគ្រុឌគុនខ្មែរ រិទ្ធី គីងកុង ត្រូវជួបកីឡាករ អត រថក្រោះ
- កីឡាករ នាគ តៅហ៊ូ ត្រូវជួបកីឡាករ រិទ្ធី រ៉ាឌី
- កីឡាករ រិទ្ធ ប្រយុទ្ធ ត្រូវជួបកីឡាករ ឆួន លីប៊ី
ប្រាំគូនេះ នឹងធ្វើឱ្យកក្រើកសង្វៀនគ្រុឌគុនខ្មែរ ក្នុងសប្តាហ៍នេះ។ ជួបគ្នានៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៥:៣០នាទីល្ងាច ទីតាំងនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា រាជធានីភ្នំពេញ។ គាំទ្រគ្រុឌ គាំទ្រគុនខ្មែរ៕




-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


