ជីវិតកម្សាន្ដ
បង្ហោះ Pre-Wedding ថ្ងៃមុន ថ្ងៃនេះ Gypsy និងគូស្នេហ៍បរទេសចូលរោងការហើយ
កាលពីពីរសប្ដាហ៍មុន តារាសម្ដែង Gypsy និងគូស្នេហ៍បរទេស បានដឹកដៃគ្នាថត Pre-Wedding យ៉ាងរ៉ូមែនទិកនៅមាត់សមុទ្រ ខណៈថ្ងៃនេះគូស្នេហ៍ពួកគេបានបណ្ដើរគ្នាចូលរោងជ័យតាមប្រពៃណីយ៉ាងសាមញ្ញបំផុត។

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ តារាស្រីនិយមតែខ្លួនសិចស៊ី Gypsy Keerati និងមិត្តប្រុសបរទេស Nicholas Haw បានដឹកដៃគ្នាចូលរោងការជាផ្លូវការ ជាមួយសាច់ញាតិ និងមិត្តភក្តិជិតស្និទ្ធចូលរួមអបអរសាទរ ប្រកបដោយភាពកក់ក្ដៅ។ ថ្វីត្បិតសាមីខ្លួនមិនទាន់បញ្ចេញរូបអាពាហ៍ពិពាហ៍ផ្លូវការណាមួយ ប៉ុន្តែតាមរយៈគណនី Instagram របស់ប្អូនស្រី Gypsy បង្ហាញថា កូនកម្លោះ-ក្រមុំ ពិតជាមានទឹកមុខរីករាយ ហាក់មានសុភមង្គលជាខ្លាំង។

ជាមួយគ្នានោះ គេបានដឹងថា ពិធីអាពាហ៍ពិពាហ៍របស់ Gypsy និងគូស្នេហ៍ បានរៀបចំលក្ខណៈតូចមួយ ថែមទាំងមានភាពសាមញ្ញទៀតផង។ ការប្រារព្ធពិធីរបស់ពួកគេធ្វើឡើងតែជាមួយក្រុមគ្រួសារ និងមិត្តជិតដិតប៉ុន្មាននាក់ប៉ុណ្ណោះ៕














ប្រែសម្រួល៖ សន្យា
ចុចអាន៖ Rosé ជាសមាជិក BLACKPINK តែម្នាក់គត់ ដែលបន្តកុងត្រាជាមួយ YG

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន