ជីវិតកម្សាន្ដ
Rosé ជាសមាជិក BLACKPINK តែម្នាក់គត់ ដែលបន្តកុងត្រាជាមួយ YG
តារាចម្រៀង Rosé (Roseanne Park) នឹងក្លាយជាសមាជិក BLACKPINK តែម្នាក់គត់ដែលបន្តកុងត្រាថ្មីក្នុងផលិតកម្ម YG Entertainment បន្ទាប់ពីតារាចម្រៀង Kim Jennie តារាចម្រៀង Kim Jisoo និងតារារ៉េប Lalisa សម្រេចចិត្តបញ្ចប់កិច្ចសន្យាជាផ្លូវការ។

ជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយ Koreaboo បានឱ្យដឹងថា សមាជិក BLACKPINK នឹងចុះហត្ថលេខាជាមួយផលិតកម្មផ្សេង ដោយមិនពាក់ព័ន្ធជាមួយ YG ឡើយ។

នៅក្នុងរបាយការណ៍នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ប្រភពពី Sports Seoul បញ្ជាក់ថា Rosé បានបន្តកិច្ចសន្យារបស់នាងជាមួយ YG Entertainment ចំណែកសមាជិកផ្សេងទៀតរួមមាន Jisoo, Jennie, និង Lisa នឹងចុះកិច្ចសន្យាជាមួយផលិតកម្មដាច់ដោយឡែក។
ដោយឡែករបាយការណ៍ពី YG Entertainment ទម្លាយថា បច្ចុប្បន្នខ្លួនកំពុងចរចារលើកិច្ចព្រមព្រៀងកូនកាត់មួយជាមួយសមាជិក ៣នាក់ផ្សេងទៀត ដើម្បីឱ្យពួកគេបន្តជាសមាជិក BLACKPINK ដោយសមាជិកទាំងអស់ធ្វើការឱ្យផលិតកម្មត្រឹមតែ ៦ខែប៉ុណ្ណោះ ក្នុងមួយឆ្នាំ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ សមាជិក BTS ទាំងអស់នឹងបន្តកុងត្រាជាមួយ HYBE ខណៈ Suga ចូលបំពេញកាតព្វកិច្ចយោធាចុងសប្ដាហ៍នេះ
ចុចអាន៖ មុនក្លាយជាតារា K-pop តារារ៉េប Lisa ធ្លាប់សម្ដែងក្នុងរឿងភាគថៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


