ជីវិតកម្សាន្ដ
G-Devith ចង់វិលរកអាជីពចាស់វិញខណៈរៀមច្បង២រូបប្រជែងទីផ្សាររ៉េប
តារាចម្រៀងរ៉េបនិងត្រូវជាសិស្សប្អូនរួមអាជីពសិល្បៈលោក ងួន ចាន់ដេវីត ឬ G-Devith បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាថ្មីក្រោយពេលដែលប្រកាសចង់វិលទៅរកអាជីពចាស់ដូចដើមវិញ។
ការប្រកាសរបស់តារាចម្រៀង G-Devith នេះបានធ្វើមហាជនកើតជាចម្ងល់គ្រប់គ្នាខណៈសុខៗស្រាប់តែតារាវ័យក្មេងរូបនេះបែរជាចង់វិលទៅរកអាជីពចាស់ក្រោយពេលល្បីឈ្មោះនៅវិថីសិល្បៈច្រើនឆ្នាំមកនោះ។ ប៉ុន្តែ ខ្លះទៀតក៏យល់ឃើញថាការលើកឡើងនេះប្រហែលលោកគ្រាន់តែនិយាយលេងប៉ុណ្ណោះ។

លោក G-Devith បាននិយាយភ្ជាប់នឹងសំណេរខ្លីថា ហួសសម័យ + GANG GANG = ខ្ញុំបកទៅរកស៊ីបញ្ចូលភ្លេងទូរស័ព្ទវិញ។តារារ៉េប G-Devith គេនៅចាំថា មុនក្លាយជាតារាចម្រៀងល្បីឈ្មោះគឺលោកជាអ្នកបញ្ចូលភ្លេងទូរស័ព្ទយ៉ាងសាមញ្ញម្នាក់ តែដោយសារមានឱកាសទើបក្លាយជាអ្នកចម្រៀងដែលទទួលបានការគាំទ្រច្រើនផងដែរ។
សូមបញ្ជាក់ថា ការលើកឡើងរបស់G-Devithនេះបានធ្វើក្រោយពេលរៀមច្បងព្រាប សុវត្ថិ ចេញបទ GANG GANGដែលនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយកូនប្រុសលោកគឺសុវត្ថិ សិរីវុឌ្ឍ ខណៈលោក ខេមរៈ សិរីមន្ត ចេញបទ ហួសសម័យ ដែលជាទឹកដៃនិពន្ធរបស់លោក ខេមរៈ ភារុន ត្រូវជាបងប្រុសបង្កើតលោកផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


