ជីវិតកម្សាន្ដ
Jes និង Prang បញ្ចេញរូបភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយគ្នា
ទើបតែរួមការងារជាមួយគ្នាជាលើកដំបូងក្នុងរឿងភាគថៃ “Bunga Saree” ធ្វើឲ្យមហាជនជាច្រើនទាក់ចិត្តនឹងគូស្នេហ៍ក្នុងភាពយន្ត Jespipat Tilapornputt និង Prang Kannarun ស្របពេលដែលអ្នកទាំងពីរបានបញ្ចេញរូបភាពផ្អែមល្ហែមនឹងគ្នា លើបណ្ដាញសង្គម។

តារាសម្ដែង Prang Kannaran បានបង្ហោះរូបថតរួមគ្នាជាមួយដៃគូ Jes Jesaphiphat ដើម្បីផ្សព្វផ្សាយរឿងភាគរបស់នាងដូចរាល់ដង។ ប៉ុន្តែលើកនេះបាននាំមកនូវការរំភើបចិត្ត រហូតដល់ថ្នាក់អ្នកគាំទ្រសម្រុកចូលមកបញ្ចេញមតិលេបខាយថាអ្នកទាំងពីរស្និទ្ធស្នាលគ្នាខ្លាំង ចម្លែកខុសសព្វដង។
តាមរយៈរូបភាពដែលតារាស្រីរូបនេះបានបង្ហោះលើគណនីផ្ទាល់ខ្លួន មហាជនជាច្រើនសុទ្ធតែនិយាយដូចៗគ្នាថា អ្នកទាំងពីរមិនត្រឹមតែផ្អែមល្ហែមលើកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះទេ! ប៉ុន្តែសូម្បីតែក្រៅអេក្រង់ក៏បង្កើនភាពស្អិតរមួតដូចគូស្នេហ៍ថ្មីថ្មោងទើបស្រលាញ់គ្នា។ ក្នុងនោះផងដែរ ទស្សនិកជនមួយចំនួនបានចំអន់ថា សូមឲ្យក្ដីស្រមៃក្លាយជាគូស្នេហ៍ពិតៗចុះ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រូបរាងចុងក្រោយរបស់ Janie ស្គមខ្លាំងពេក រហូតអ្នកលេងលេងអ៊ីនធឺណិតលាន់មាត់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


