ជីវិតកម្សាន្ដ
ហេង បូនីកា នឹងដកថវិកា ១២មុឺនរៀល ពីរាល់វីដេអូផ្សព្វផ្សាយរបស់ខ្លួន ពីពេលនេះ រហូតដល់កម្ពុជាមានសុខសន្តិភាពឡេីងវិញ
តារាសម្តែង និងជាអ្នកផលិតមាតិកាផ្សព្វផ្សាយផលិតដ៏មានប្រជាប្រិយ កញ្ញា ហេង បូនីកា បានប្រកាសថា ខ្លួននឹងដកថវិកា “ ចំនួន១២មុឺនរៀល ក្នុងមួយវីដេអូ ” ពីរាល់កិច្ចការងារផ្សព្វផ្សាយរបស់ខ្លួន ដេីម្បីពលរដ្ឋភៀសសឹក ព្រមនិងវីរកងទ័ពកម្ពុជា ចាប់ពីពេលនេះ រហូតដល់ប្រទេសជាតិមានសុខសន្តិភាពឡេីងវិញ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ តារាស្រីរូបនេះ អះអាងថា បន្ទាប់ពីខ្លួនទទួលបានយោបល់ពីសាធារណជន និងអ្នកគាំទ្រ កញ្ញាក៏សម្រេចបន្តការងារជាធម្មតាមកវិញ ដោយគូសបញ្ជាក់ថា “ នឹងបន្តបង្ហោះវីដេអូការងារជាធម្មតាមកវិញ ជាតិក៏នៅតែបន្តជួយ ” ។
កញ្ញាបញ្ជាក់ថា ខ្លូននឹងដកថវិកា “ ចំនួន១២មុឺនរៀល ក្នុងមួយវីដេអូ ” ពីរាល់កិច្ចការងារផ្សព្វផ្សាយរបស់ខ្លួនដេីម្បីបរិច្ចាគជូនពលរដ្ឋភៀសសឹក និងវីរកងទ័ពកម្ពុជា ដោយកិតចាប់ពីពេលនេះ រហូតដល់ប្រទេសជាតិមានសុខសន្តិភាពឡេីងវិញ។

កញ្ញាថា “តាមលិទ្ធិភាព តែអស់ពីបេះដូង ជូនចំពោះទឹកចិត្តមុះមុតដែលមិនអាចកាត់ថ្លៃបាន និងបងប្អូនជនរួមជាតិដែលកំពុងប្រឈមនឹងមហាទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរ ញេីសឈាមនេះគឺចេញពីនាងខ្ញុំផ្ទាល់ ក៏ដូចជាចេញពីប្រិយមិត្តជាទីស្រលាញ់ទាំងអស់គ្នាដែលនិយមតាមដាន វីដេអូកំសាន្តរបស់ នាងខ្ញុំកន្លងមកនឹងរហូតតទៅ”៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


