ជីវិតកម្សាន្ដ
រដូវភ្ជុំបិណ្ឌ ! ប៉ូគឹមថេង សុតធីតា ស្លៀកឈុតប្រពៃណីយ៉ាងស្អាតប្រណិត
បវរកញ្ញា ប៉ូគឹមថេង សុតធីតា បានបញ្ចេញរូបភាពចំនួន ៣ សន្លឹក ក្នុងទម្រង់ប្រពៃណីបុរាណខ្មែរយ៉ាងស្រស់ស្អាត ចំឱកាស នៃពិធីបុណ្យភ្ជុំបិណ្ឌ ទទួលបានការសរសើរពីសំណាក់មហាជនអ្នកគាំទ្រ ព្រមទាំងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។

រូបភាពនេះត្រូវបានសាមីខ្លួន កញ្ញា ប៉ូគឹមថេង សុតធីតា ចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញសម្រស់យ៉ាងស្រស់ផូរផង់ ខណៈនាងគ្រងនូវឈុតសម្លៀកបំពាក់ទម្រង់កូនក្រមុំ មានឌិនរំលេចក្បាច់រចនាយ៉ាងស្រស់ស្អាត។ ជាក់ស្ដែងតាមរយៈរូបភាពជាច្រើនសន្លឹកនេះ ក៏ត្រូវបានអ្នកគាំទ្រសរសើរ និងចែករំលែកជាបន្តបន្ទាប់នៅលើបណ្ដាញសង្គមយក្សមួយនេះផងដែរ។

ដោយឡែកសម្រាប់សាមីខ្លួន ប៉ូគឹមថេង សុតធីតា បានបញ្ចេញរូបភាពភ្ជាប់ខ្លឹមសារថា «ជាតិនេះឈុតកូនក្រមុំម៉ូដបែបណាក៏មានឱកាសបានស្លៀកដែរ តែកូនកំលោះពិតប្រាកដប្រហែលជាមិនមានវាសនាបានជួបទេ»។ ជាមួយគ្នានេះ ក៏មានការលើកឡើងថា ស្រស់ស្អាតណាស់ បែបខ្មែរខាងលើ បែបស្បៃមានរំលេចផ្កាយ៉ាងស្រស់ស្អាត។ យ៉ាងណាមិញគេក៏ចាប់អារម្មណ៍ដែរថា ឈុតសម្លៀកបំពាក់ពណ៌ទឹកមាសប៉ាក់ឌិនបំភ្លឺយ៉ាងស្រស់ស្អាត ហើយច្នៃប្រឌិតក្បូរក្បាច់រចនាយ៉ាងប្រណិតផងដែរ។

គេកត់សម្គាល់ឃើញថា Miss Grand Cambodia 2021 រូបនេះ បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យបវរកញ្ញា ស្រីស្អាត ប៉ូគឹមថេង សុតធីតា គឺមានឱកាសច្រើន ដោយលេចវត្តមាននៅតាមបណ្ដាកម្មវិធីតូច-ធំ នានា បន្តបន្ទាប់ ខណៈរូបសម្រស់របស់នាងនៅតែស្រស់ស្អាតសម្រាប់អ្នកគាំទ្រ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


