ជីវិតកម្សាន្ដ
Jungkook ទម្លាយខ្ទេចខ្ទី ក្រោយលេចឮពាក្យចចាមអារ៉ាមថា លោកមានមិត្តស្រី
Jungkook សមាជិកក្រុម BTS បានបដិសេធពាក្យចចាមអារ៉ាមថាមានស្នេហាថ្មី ក្រោយនៅលើបណ្ដាញអ៉ិនធើណេតអ្នកគាំទ្របានយកឈ្មោះរបស់លោកមកជជែកវែកញែកគ្នាយ៉ាងខ្លាំងក្លា។

នៅក្នុងអំឡុងពេលការផ្សាយបន្តផ្ទាល់នៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍ KST កាលពីថ្ងៃទី២ ខែតុលា Jungkook សមាជិកក្រុម BTS បានចំណាយពេលមួយភ្លែត ដើម្បីដោះស្រាយពាក្យចចាមអារ៉ាមដែលកំពុងរីករាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ព្រមជាមួយគ្នានោះ លោកបាននិយាយថា “ខ្ញុំចង់និយាយអ្វីម្យ៉ាង ព្រោះខ្ញុំបានឃើញមតិយោបល់អំពីវា ខ្ញុំមិនមានមិត្តស្រីទេ ខ្ញុំមិនដែលមានស្នេហាជាមួយអ្នកណាសោះឡើយ។ ពេលនេះខ្ញុំគ្រាន់តែចង់ផ្ដោតលើការងាររបស់ខ្ញុំ។ ដូច្នេះសូមឈប់និយាយរឿងនេះទៅ”។
សមាជិក្រុមក្រុម BTS រូបនេះបានបញ្ជាក់បន្ថែមទៀតថា បើនិយាយដោយស្មោះស តាមពិតមិត្តស្រីរបស់ខ្ញុំជា ARMY ឥឡូវនេះខ្ញុំមាន ARMY នៅទូទាំងពិភពលោក ហើយក៏ឈប់និយាយទៀតទៅ។ ដូចនិយាយដដែលៗ ពេលនេះខ្ញុំមានតែ ARMY ដូច្នេះកុំបារម្ភអីថាខ្ញុំមានមិត្តស្រីនោះ ព្រោះខ្ញុំគិតពីបច្ចុប្បន្នឲ្យបានល្អដែរសិន៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយលេចឮប្រេះឆា Ploy បញ្ចេញរូបភាពផ្អែមល្ហែម លួងលោមមិត្តប្រុសវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


