ជីវិតកម្សាន្ដ
ទៅដល់វៀតណាម ភឹម ស្រីនោ ប្ដេជ្ញាខិតខំឲ្យអស់ពីសមត្ថភាព យកជ័យជំនះជូនអ្នកគាំទ្រកម្ពុជា
កញ្ញា ភឹម ស្រីនោ ដែលជាម្ចាស់មកុដ Miss Grand Cambodia 2023 បានប្រកាសប្ដេជ្ញាខិតខំប្រឹងឲ្យអស់ពីសមត្ថភាពក្នុងការតំណាងឲ្យកម្ពុជាប្រកួតលើឆាកអន្តរជាតិ។ ក្នុងនោះនាងក៏នាំនូវភាពអស្ចារ្យរបស់កម្ពុជាទៅកាន់ឆាកប្រកួតនេះផងដែរ។

ម្ចាស់មកុដ Miss Grand Cambodia 2023 បានចាកចេញពីប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៣ ម្សិលមិញ ដើម្បីចូលរួមការប្រកួតសម្រស់បវរកញ្ញាដែលបានរៀបចំធ្វើឡើងនៅឯប្រទេសវៀតណាម ខណៈការចេញដំណើរមានការទៅលើកទឹកចិត្តពីសំណាក់ឪពុក-ម្តាយ និងអ្នកគាំទ្រជាច្រើនទៀតមុនពេលហោះទៅវៀតណាម។

ស្រីស្អាតតំណាងកម្ពុជា ភឹម ស្រីនោ បានបញ្ជាក់ថា «ជាថ្ងៃដែលនាងខ្ញុំ ភឹម ស្រីនោ បវរកញ្ញាឯកដ៏អស្ចារ្យកម្ពុជាឆ្នាំ ២០២៣ ត្រូវទៅបំពេញតួនាទីតំណាងឲ្យប្រទេសដ៏ស្រស់ស្អាត និងពោរពេញទៅដោយវប្បធម៌ដ៏សម្បូរបែប គឺ ព្រះរាជាណាចក្រកម្ពុជា នាងខ្ញុំ នឹងខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាពនូវអ្វីដែលនាងខ្ញុំបានត្រៀម និងហាត់រៀនកន្លងមក»។

កញ្ញា ភឹម ស្រីនោ បានបន្ថែមថា «នាងខ្ញុំសង្ឃឹមថា អ៊ំ ពូ មីង បងប្អូនខ្មែរទាំងអស់គ្នា នៅតែបន្តគាំទ្ររូបនាងខ្ញុំ និងតាមដានដំណើរការប្រកួតរបស់ នាងខ្ញុំ នៅប្រទេសវៀតណាមផងដែរ»។

ប្រាកដណាស់ កញ្ញា ភឹម ស្រីនោ បន្ទាប់ពីទទួលជ័យជំនះនេះ នាងត្រូវបំពេញកាតព្វកិច្ចដ៏សំខាន់គឺក្លាយខ្លួនជាបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជាទៅចូលរួមលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Grand International 2023 នៅប្រទេសវៀតណាម ខណៈការប្រកួតនឹងចាប់ផ្ដើមនៅខែតុលានេះ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


