ជីវិតកម្សាន្ដ
ថ្ងៃសម្ភាសន៍! ស្រីនោ សុំកម្លាំងចិត្ត និងការជូនពរពីអ្នកគាំទ្រនៅកម្ពុជា
បវរកញ្ញាតំណាងកម្ពុជាដែលជាម្ចាស់មកុដ Miss Grand Cambodia 2023 កញ្ញា ភឹម ស្រីនោ បច្ចុប្បន្នកំពុងតែបង្ហាញវត្តមានដើម្បីប្រកួតលើឆាក អន្តរជាតិនាទឹកដីប្រទេសវៀតណាម ខណៈនាងបានស្នើសុំឲ្យមានការផ្តល់កម្លាំងចិត្តពីមហាជន អ្នកគាំទ្រ និងប្រជាជនកម្ពុជា។

ការចេញមុខស្នើសុំកម្លាំងចិត្តពីសំណាក់បវរកញ្ញាកម្ពុជា ភឹម ស្រីនោ នេះគឺធ្វើឡើងស្របពេលដល់ថ្ងៃត្រូវចូលសម្ភាសន៍ និងត្រៀមខ្លួនចូលប្រកួតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមកុដ។ បវរកញ្ញា ភឹម ស្រីនោ បានលើកឡើងថា “សុំសារជូនពរ និងផ្តល់កម្លាំងចិត្តមួយមក ពុកម៉ែបងប្អូន ថ្ងៃនេះគឺ ជាថ្ងៃសម្ភាសន៍របស់នាងខ្ញុំ រង់ចាំទស្សនាទាំងអស់គ្នាណា”។
ពិតណាស់ មុនការចេញដំណើរទៅប្រកួតនៅលើឆាកអន្តរជាតិកញ្ញាឯករបស់កម្ពុជា ភឹម ស្រីនោ បានខិតខំហ្វឹកហាត់ដោយយកចិត្តទុកដាក់ និងស្ទាត់ជំនាញដើម្បីតំណាងឲ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Grand International នៅទឹកដីនៃប្រទេសវៀតណាម។


ជាក់ស្តែង សម្រាប់ការចេញទៅប្រកួតរបស់ ភឹម ស្រីនោ នេះនឹងនាំយកប្រទេសកម្ពុជា ទង់ជាតិរបស់កម្ពុជា វប្បធម៌ និងអរិយធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជាទៅបង្ហាញនៅលើឆាកអន្តរជាតិផងដែរ។ ជាការកត់សម្គាល់ មុនពេលចេញទៅប្រកួត ស្រីនោ បានត្រៀមខ្លួនរួចជាស្រេចពោរពេញដោយភាពជឿជាក់ ក្លាហានក្នុងនាមបវរកញ្ញា ដែលតំណាងកម្ពុជា ចូលរួមប្រកួតលើឆាកអន្តរជាតិឆ្នាំនេះ។
ដោយឡែករឿងរ៉ាវដែលអ្នកតាមដានវិស័យបវរកញ្ញាចាប់អារម្មណ៍មុននេះ គឺបន្ទាប់ពីផ្ទុះការវែកញែក និងការរិះគន់យ៉ាងខ្លាំងៗទៅម្ចាស់មកុដ Miss Grand Cambodia២០២៣ កញ្ញា ភឹម ស្រីនោ ដែលតំណាងឲ្យប្រទេសកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិនាប្រទេសវៀតណាមជុំវិញរឿងលើកយកបទចម្រៀងថៃច្រៀងនៅលើឆាក Miss Grand International ។


ប៉ុន្តែភ្លាមៗនោះ អ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia អ្នកនាង អ៊ឹម សុគន្ធា បានចេញមុខបកស្រាយ ការពារ កញ្ញា ភឹម ស្រីនោ និងបញ្ជាក់ពីមូលហេតុពាក់ព័ន្ធបញ្ហាខាងលើនេះទៅកាន់មហាជនផងដែរ ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


