ជីវិតកម្សាន្ដ
ស្ងាត់មួយរយៈ ! ផេនខេក ត្រូវម្ចាស់លុយប្រកាសទារបំណុលជាថ្មី
បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ តារាភេទទី ៣ កញ្ញា ផេនខេក មុននេះ ស្រាប់តែមានរឿងដ៏ភ្ញាក់ផ្អើល ត្រូវម្ចាស់លុយប្រកាសទារបំណុលជាថ្មីនៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្កការចាប់អារម្មណ៍ដល់អ្នកគាំទ្រ។

គេចាំបានថា តារាសម្តែង និងជាពិធីការិនីភេទទី ៣ ផេនខេក កាលពីកន្លងទៅធ្លាប់បានទម្លាយយ៉ាងភ្ញាក់ផ្អើលនូវរឿងរ៉ាវដែលនាងផុងខ្លួនជាមួយការជំពាក់បំណុលគេរាប់ម៉ឺនដុល្លាររហូតលក់អស់ទ្រព្យគ្មានសល់ និងប៉ងបញ្ចប់ជីវិតដល់ទៅ ៣ ដង ផងដែរ។ បន្ទាប់ពីរឿងរ៉ាវនេះស្ងប់ស្ងាត់មួយរយៈខ្លី ផេនខេក ក៏មកជួបប្រទះបញ្ហាឈឺចាប់ថ្មីមួយទៀតគឺការបែកបាក់ស្នេហាជាមួយស្វាមី ដែលកាលនោះធ្វើឲ្យនាងឈឺចិត្តស្អិតទ្រូងមិនស្ទើរឡើយ។

ថ្វីត្បិតរឿងនេះបានកន្លងផុតទៅមួយរយៈហើយក្តី ប៉ុន្តែជាថ្មីម្តងទៀត ស្រាប់តែ ផេនខេក ត្រូវបានបុរសម្នាក់ ចេញមុខទារលុយយ៉ាងភ្ញាក់ផ្អើល។ ម្ចាស់ហ្វេសប៊ុកឈ្មោះ Hea Nuth បានលើកឡើងថា «លុយយូរហើយ លើករហូត អ៊ីចឹងច្បាស់ថ្ងៃទី ១៦ អត់ឃើញបាញ់មកសោះ ចរិតថោកម្ល៉េះ អស់ទ្រាំយូរឆ្នាំហើយ អញត្រូវយកលុយសងគេដែរ PanCake និយាយជាមួយគ្នាសូមសងមួយខែ ៥០០ ដុល្លារ ក៏ខ្ញុំព្រម ដល់ថ្ងៃសងលើកចេះលើកចុះ លើកអត់ចប់ ក៏ខ្ញុំអត់មាត់ សូមពន្យារថ្ងៃក៏ខ្ញុំព្រមឲ្យតាដល់ថ្ងៃឲ្យលុយខ្ញុំមកដល់ថ្ងៃអត់បាញ់ឲ្យហើយនិយាយឡូយទៀត»។

គួររម្លឹកថា កាលពីអំឡុងដើមឆ្នាំ ២០២២ ពិធីការិនី ផេនខេក បានរៀបរាប់ទាំងទឹកភ្នែកតាមរយៈកិច្ចសម្ភាសន៍មួយថា ដោយសារតែបញ្ហា នៃបំណុលអំឡុងពេលកូវីដ-១៩ កន្លងទៅ ទើបធ្វើឲ្យរូបគេធ្លាក់ខ្លួនដល់ចំណុចសូន្យ និងជួបបញ្ហាខ្វះខាតជីវភាពខ្លាំង ដែលធ្លាប់តែរស់ក្នុងផ្ទះធំ មានឡានជិះ ប៉ុន្តែពេលនេះក៏ផ្តើមរស់នៅត្រឹមតែផ្ទះជួល ៤ ជ្រុង ប៉ុណ្ណោះ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


