ជីវិតកម្សាន្ដ
ដួង សុខគា ឆ្លៀតបង្ហោះអប់រំដាស់តឿនរំឭកសីលធម៌ វប្បធម៌ អក្សរជាតិ ទោះជាដឹងពុំសូវមានអ្នកខ្វល់
មហាជនអ្នកគាំទ្រសង្កេតឃើញថា តារាប្រុសពហុជំនាញលោក ដួង សុខគា តែងចេញសារមានចេតនាដាស់តឿនអារម្មណ៍កូនខ្មែរ ក៏ដូចជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកទាំងអស់ ត្រូវចូលរួមថែរក្សាវប្បធម៌ សីលធម៌ ភាសាជាតិ អក្សរជាតិ ដោយគោរព និងឲ្យបានគង់វង្សក្នុងតម្លៃខ្ពស់។

ជាការពិត ពុំមែនទើបលើកទី ១ ទេ ដែលតារាប្រុសលោក ដួង សុខគា តែងតែចេញមុខបំផុសស្មារតីដល់យុវជនជាកូនខ្មែរគ្រប់រូប ត្រូវនាំគ្នាចូលរួមថែរក្សាតម្លៃវប្បធម៌ អរិយធម៌ ភាសាជាតិ អក្សរជាតិ ជាកេរដំណែលមរតកដូនតាខ្មែរ កន្លងមកលោកក៏បានបញ្ចេញសារជាបន្តបន្ទាប់ ស្នើមហាជនគ្រប់រូបចូលរួមយុទ្ធនាការប្រើភាសាជាតិដោយការស្រលាញ់ និងទទួលខុសត្រូវ។

រឿងដែលចាប់អារម្មណ៍ថែមទៀត លោក ដួង សុខគា បានបញ្ជាក់ថា «សព្វថ្ងៃ ខ្ញុំឆ្លៀតបង្ហោះ អប់រំ ដាស់តឿ ន រំឭកសីលធម៌ខ្លះ វប្បធម៌ខ្លះ អក្សរជាតិខ្លះ ទោះជាដឹងថាគេមិនសូវខ្វល់រវល់ ថែមទាំងមានអ្នកខ្លះចេញមកមានចរិតកាច់បំបាក់ ក៏ខ្ញុំនៅតែស៊ូទ្រាំ»។

តារាពហុជំនាញលោក ដួង សុខគា បន្ថែមថា «ហ៊ឺ…!គិតសព្វៗ ទៅ ខ្ញុំដូចជាអត់បានអ្វីមកវិញផង អ្នកទាញឡើងតិច អ្នករុញចុះច្រើន អ្នកស្ងៀមឈឹង ៥០ ភាគរយ តាមហ្នឹងទៅ មើលរឿងវិញ ផេកតួឯកកំពុងល្បី»។

យ៉ាងណាគេក៏ឃើញមានការបញ្ចេញមតិគាំទ្រលើកទឹកចិត្តដល់លោក ដួង សុខគា ដែលតែងលេចមុខពាក់ព័ន្ធការបំផុតចូលរួមថែរក្សាវប្បធម៌ សីលធម៌ និងភាសាជាតិអក្សរជាតិ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


