ជីវិតកម្សាន្ដ
ក្រុម Maroon 5 នឹងសម្ដែងលើកោះ Phu Quoc នៅខែធ្នូ
ក្រុមតន្ត្រីអាមេរិក Maroon 5 បានបញ្ជាក់ថា ពួកគេនឹងសម្តែងក្នុងពិធីបុណ្យរដូវរងា 8Wonder លើកោះ Phu Quoc នៅថ្ងៃទី ១៦ ខែធ្នូ ។

អ្នករៀបចំកម្មវិធីបានប្រាប់សារព័ត៌មានថា ក្រុមនេះនឹងសម្តែងបទល្បីៗរបស់ពួកគេរួមមាន “This Love” “Moves Like Jagger” “Makes Me Wonder” “One More Night” និង “Sugar” ។ ចំណែកផែនទីកន្លែងទស្សនានឹងបង្ហាញជាសាធារណៈឆាប់ៗនេះ ខណៈពេលសំបុត្រនឹងដាក់លក់វេលាម៉ោង ៨ យប់ ថ្ងៃទី២ ខែវិច្ឆិកា ។
ដោយឡែក ពិធីបុណ្យរដូវរងា 8Wonder នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ។ ដូច្នេះដំណឹងខាងលើ ធ្វើឲ្យអ្នកគាំទ្រនៅអាស៊ីរំភើបចិត្តយ៉ាងខ្លាំង និងរង់ចាំដណ្ដើមគ្នាទិញសំបុត្រទៀតផង ។

គួរជម្រាបថា ក្រុម Maroon 5 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ នៅពេលដែលសមាជិកដើមមាន Adam Levine, Jesse Carmichael, Mickey Madden និង Ryan Dusick ។ ក្រោយមក Madden និង Dusick ត្រូវបានជំនួសដោយ James Valentine, Matt Flynn, PJ Morton, និង Sam Farrar រហូតដល់បច្ចុប្បន្ន ។
ពួកគេធ្លាប់ទទួលពានរង្វាន់ Grammy ចំនួន ៣ រង្វាន់ឯណោះ ថែមទាំងរកចំណូលបានដល់ទៅ ១៣៥ លានដុល្លារទៀតផង ៕
ប្រែសម្រួល៖ វារី
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


