ជីវិតកម្សាន្ដ
អ្នកគាំទ្រព្រួយបារម្ភអតីតគូស្នេហ៍ Jisoo-Ahn Bohyun ក្រោយបែកគ្នា ម្នាក់ស្ងាត់ ម្នាក់ទៀតកាន់តែស្គម
នេះជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍កាលពីថ្ងៃទី២៤ ខែតុលាថា Jisoo សមាជិកក្រុម BLACKPINK និងតារាសម្ដែង Ahn Bo-hyun បានសម្រេចបែកគ្នាដោយសារតែការងាររវល់រៀងៗខ្លួន។

ក្នុងនោះផងដែរ ខាងផលិតកម្ម YG Entertainment ភ្នាក់ងាររបស់ BLACKPINK ក៏បានចេញមុខបញ្ជាក់ពី មូលហេតុដែលពួកគេបែកបាក់គ្នាគឺថា “វាជាការពិតដែល Jisoo និង Ahn Bohyun បែកគ្នា ដោយសារតែរវល់ការងាររកពេលឲ្យគ្នាមិនបាន”។
យ៉ាងណាក៏ដោយកាលពីពេលថ្មីៗនេះ អ្នកគាំទ្រមានការព្រួយបារម្មណ៍ចំពោះគូស្នេហ៍មួយគូនេះ នៅពេលដែលគេកត់សម្គាល់ឃើញថា Ahn Bo Hyun បានស្ងប់ស្ងាត់តាំងពីមានដំណឹងបែកបាក់ជាមួយ Jisoo។ ជាធម្មតាលោកតែងតែអាប់ដេតបណ្តាញសង្គមឲ្យអ្នកគាំទ្របានឃើញ។ ការបង្ហោះចុងក្រោយរបស់ Ahn Bo Hyun គឺចាប់ពីថ្ងៃទី ០៧ ខែតុលា ជិតមួយខែពេញចាប់តាំងពីប្រេះឆាស្នេហា។
ចំណែកឯ Jisoo វិញ អ្នកគាំទ្របាននិយាយថានាងមើលទៅស្គមជាងមុន ហើយស្នាមញញឹមក៏មិនស្រស់ថ្លាដូចពីមុនដែរ។ ដែលនេះជាអ្វីធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសុខទុក្ខរបស់អ្នកទាំងពីរ។ ត្បិតគូនេះមិនបានបង្ហាញពីភាពរីករាយដល់ទស្សនិកជនដូចពីមុនទៀតឡើយ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គណនីសមាជិក BLACKPINK ៣រូបមកធម្មតា ក្រោយ Weibo របស់ Lisa បាត់សូន្យឈឹង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៤ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


