ជីវិតកម្សាន្ដ
គណនីសមាជិក BLACKPINK ៣រូបមកធម្មតា ក្រោយ Weibo របស់ Lisa បាត់សូន្យឈឹង
បន្ទាប់ពីមានព័ត៌មានថាគណនី Weibo របស់ Lisa និងគណនីអ្នកគាំទ្ររបស់នាងឈ្មោះ LalisaHouse បានបាត់ខ្លួនដោយសារតែការបំពានច្បាប់។ នេះត្រូវបានគេគិតថា ជាលទ្ធផលនៃការសម្តែងដ៏ចម្រូងចម្រាសរបស់សមាជិកក្រុម BLACKPINK រូបនេះ នៅក្នុងក្លិបកម្សាន្ត Crazy Horse ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

ទន្ទឹមនោះទៀតសោត ក្រៅពី Lisa, Jenny Zhang និង Angelababy តារាស្រីចិន២រូប អ្នកដែលបានចូលរួមកម្មវិធីនោះក៏ប្រឈមនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរដែរ។
បន្ទាប់ពីព័ត៌មាននោះបានសាយភាយ អ្នកនិយមលេងអ៊ីនធឺណេតចិនបានរកឃើញថាគណនី Weibo របស់សមាជិកក្រុម BLACKPINK ទាំង៣រូបគឺ Jisoo, Jennie, និង Rosé និងគណនី Weibo ផ្លូវការរបស់ YG ទាំងអស់បានត្រលប់មកអនឡាញវិញក្នុងពេលតែមួយ។
អ្នកលេងអ៊ីនធឺណិតបានប៉ានស្មានថា ប្រតិកម្មរបស់សមាជិកក្រុម BLACKPINK គឺដោយសារតែមានការភ្ញាក់ផ្អើលចំពោះព័ត៌មានជុំវិញ Lisa ហើយបានចូលទៅក្នុង Weibo យ៉ាងរហ័សដើម្បីពិនិត្យមើលគណនីរបស់ពួកគេ។ រួមទាំងគណនីរបស់ Lisa ដើម្បីមើលថាតើគណនីនេះអាចចូលបានដែរឬទេ ខណៈដែលសមាជិក BLACKPINK បីនាក់ផ្សេងទៀតក៏បានសម្តែងការគាំទ្ររបស់ពួកគេចំពោះការសម្តែងរបស់ Lisa’s Crazy Horse ។
អ្នកខ្លះជឿថាស្ថានភាពអនឡាញនៃគណនីទាំងនេះប្រហែលជាត្រូវបានចូលដោយបុគ្គលិក YG ហើយប្រហែលជាមិនចាំបាច់ទាក់ទងដោយផ្ទាល់ជាមួយសមាជិក BLACKPINK នោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រម្លឹកឡើងវិញពីមូលហេតុដែល Lisa ត្រូវបានហាមប្រាមមិនឲ្យចូលទឹកដីចិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


