ជីវិតកម្សាន្ដ
ម៉េង កែវពេជ្ជតា សរសើរអ្នកផ្តល់តម្លៃចំពោះ សិល្បៈជើងចាស់លោកគ្រូ នូ ស៊ឹប
កំពូលតារាចម្រៀងសម្លេងពីរោះរណ្តំចិត្តអ្នកនាង ម៉េង កែវពេជ្ជតា បានសរសើរមិនដាច់ពីមាត់ចំពោះអ្នកផ្ដល់តម្លៃដល់អ្នកសិល្ប:ជើងចាស់លោកគ្រូ នូ ស៊ឹប ខណៈឃើញរូបថតសន្លឹកដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្មីៗនេះ។

តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងថា «ខ្ញុំពិតជាកោតសរសើរអ្នកធ្វើរូបឃោនានេះខ្លាំងណាស់ គាត់ផ្តល់តម្លៃដល់លោកពូ បើទោះជាលោកមានវ័យចំណាស់ មិនហ៊ឺហារ មិនឆើតឆាយ ប៉ុន្តែលោក គឺជារៀមច្បងសិល្បៈមួយរូបដែលបន្សល់ទុកនូវស្នាដៃបទចម្រៀងល្បីៗជាច្រើនដែលមិនគួរដាក់រូបនៅក្រោម ឬស្មើនឹងក្មេងជំនាន់ក្រោយឡើយ ។
អ្នកនាង ម៉េង កែវពេជ្ជតា បាននិយាយទៀតថា «លោកពូ នូ ស៊ឹប ម្ចាស់សំនៀងដើមដៃគូជាមួយខ្ញុំនៃបទ” អនិច្ចាអ្នកស្រែ “។ លោកគឺជាតារាចម្រៀងរៀមច្បងច្រើនជំនាន់ ។ ដូច្នេះការរៀបចំរូបភាព Design នេះអាចបញ្ជាក់ពីចំណេះដឹងការគោរពចំពោះរៀមច្បង និងសេចក្ដីថ្លៃថ្នូរជាសិល្បករជឿនលឿនម្នាក់ ដែលអ្នក Design ផ្សេងទៀតគួរយកជាគំរូ។

ជាមួយគ្នានេះ ក៏មានការលើកឡើងដែរថា បងនិយាយត្រូវចិត្តប្អូនណាស់ក្រុមខ្លះអាងតែខ្លួនឯងមេអាហ្វែឡង់សេតែរូបខ្លួនឯងរហូតតួរធំជាងគេរហូត ម្យ៉ាងទៀតសម្លេងវិញអត់ពិរោះទៀតតាំងខ្លួនតួឯកមួយជីវិត។ ឯខ្លះទៀតបាននិយាយដែរថា ពិតណាស់លោកធ្លាប់បានបំពេរអារម្មណ៍ដល់បងប្អូនទាំងអស់គ្នា។

សូមជម្រាបដែរថា អ្នកនាង ម៉េង កែវពេជ្ជតា គឺជាតារាចម្រៀងជើងចាស់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលបានការគាំទ្រច្រើនទាំងក្នុង និងក្រៅប្រទេស៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


