ជីវិតកម្សាន្ដ
បុរសម្នាក់ ដាច់ចិត្តប្រកាសលក់ផ្ទះដើម្បីជីវិតចុងក្រោយសិល្បករជើងចាស់លោក នូ ស៊ឹប
សាធារណជនសម្តែងការអាណិតអាសូរចំពោះតារាចម្រៀងជើងចាស់ លោក នូ ស៊ឹប ខណ:ដែលបច្ចុប្បន្នលោកកំពុងមានជំងឺប្រចាំកាយនិងជួបកាខ្វះខាតខ្លាំង ហើយធ្លាប់បង្ហើបថាសុំស្នាក់នៅជាមួយកូនធម៌ នៅម្តុំវត្តភ្នៀត។ ខណៈដោយក្តីអាណិតស្រលាញ់ បុរសដែលដែលទំនុកបម្រុងមើលថែលោក នូ សុឹប ច្រើនឆ្នាំមកនេះ ប្រកាសលក់ផ្ទះខ្លួនយកលុយមើលជំងឺវីរសិល្បករជើងចាស់រូបនេះតែម្តង។

អ្វីដែលគួរឱ្យសង្វេគបំផុត គឺវិថីជីវិតនៃអតីតតារាចម្រៀងល្បីឈ្មោះ លោក នូ ស៊ឹប ដែលបានចំណាយពេលវេលាស្ទេីរមួយជីវិតជាមួយសិល្បៈ ប៉ុន្តែបែរជារកតែផ្ទះមួយខ្នងជារបស់ខ្លួនមួយដើម្បីជ្រកកោន ក៏គ្មាន បានត្រឹមបន្ថែមទុក្ខលំបាកដល់គ្រួសារមិនជាប់សាច់ឈាមមួយ និងធ្លាប់មានគុណលើ មានចិត្តធម៌ឱ្យលោកស្នាក់នៅជាមួយ ទាំងដែលកំពុងជួបការខ្វះខាតដូចគ្នា។ ដូច្នេះក៏មានការអំពាវនាវសុំដល់សាធារណជនជួយដល់លោកក្នុងវេលាចាស់ជរានេះផង ខណៈមានជំងឺប្រចាំកាយដូចជាលើសឈាម និងដុំសរសៃជើងជាដើម។
បើតាមការរៀបរាប់ពីលោក នូ ស៊ឹប កាលពីកន្លងទៅបានឱ្យថា លោកពុំមានផ្ទះសំបែងខ្លួនឯងទេ ហើយលោកគ្រូរស់នៅដោយការជួបបន្ទប់គេមានរយ:ពេលជាង ៣០ឆ្នាំហើយ។ ចំណែកបច្ចប្បន្នកំពុងផ្ញើជីវិតរស់នៅជាមួយកូនធម៌ស្ថិតនៅភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកភ្នៅ។
ក្រោយឃើញដំណឹងនៃការប្រកាសលក់ផ្ទះដើម្បីបងប្រុស សាធារណជននិងអ្នកក្នុងចង្កោមសិល្បៈមួយចំនួន បានសម្តែងក្តីអាណិត និងស្ញប់ស្ញែងដល់ទឹកចិត្តប្អូនលោកផងដែរដែលមិនចោលបង ទោះបីជាស្ថិតក្នុងភាពខ្វះខាតដូចគ្នា។ ក្នុងនោះមានមតិអំពាវនាវផងដែរថា “តារាចម្រៀងជើងចាស់លោក នូ ស៉ិប, ប្អូនប្រុសចិត្តធម៌ប្រកាសលក់ផ្ទះសូមបងប្អូនជួយចែករំលែកវីដេអូនេះផងពីព្រោះអស់លទ្ធភាពហើយបងប្អូនអើយសូមមេត្តាជួយគាត់ផង”។
តារាចម្រៀងជើងចាស់រូបនេះគ្មានប្រពន្ធនិងកូននោះទេ ពោលគឺកន្លងមកលោកគ្រូរស់នៅតែម្នាក់ឯង ហើយរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ជំងឺប្រចាំកាយរបស់លោកពិតជាធ្វើទុក្ខក្នុងខ្លួនខ្លាំងរហូតដល់សឹងទ្រាំមិនបាន ខណ:ជំងឺតែងធ្វើទុក្ខស្ទើរជាប្រចាំ ។ ម្យ៉ាងទៀត លោកក៏ពុំមានលទ្ធភាពដើម្បីទៅរកពេទ្យព្យាបាលនោះដែរ។ សូមបញ្ជាក់ថា លោក នូ ស៊ឹប អាយុ៧៩ឆ្នាំ បានធ្លាក់ខ្លួនឈឺដុំសរសៃជើងនិងលើសឈាមមានរយៈពេលយូរឆ្នាំមកហើយពេលនេះស្ថានភាពជំងឺលោកកាន់តែដុនដាបខ្លាំង៕ អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


