ជីវិតកម្សាន្ដ
កុយ អេនណា ស្លៀកឈុតប្រពៃណីយ៉ាងស្អាតប្រណិតត្រៀមអបអរព្រះរាជពិធីបុណ្យអុំទូក អកអំបុក
បវរកញ្ញាលំដាប់រងទី១ នៃកម្មវិធីប្រឡង Miss Grand Cambodia 2023 កញ្ញា កុយ អេនណា
ថ្មីៗនេះបានបញ្ចេញរូបភាពជាច្រើនសន្លឹកក្នុងទម្រងប្រពៃណីបុរាណខ្មែរយ៉ាងស្រស់ស្អាតដើម្បីត្រៀមអបអរព្រះរាជពិធីបុណ្យអុំទូកអកអំបុក ដែលចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

រូបភាពដែលត្រូវបានបង្ហោះចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកនេះ គឺបានបង្ហាញសម្រស់យ៉ាងស្រស់ផូរផង់របស់ស្រីស្អាត កុយ អេនណា ខណៈនាងគ្រងនូវឈុតសម្លៀកបំពាក់ទម្រង់បុរាណដែលមានរំលេចក្បាច់រចនាយ៉ាងស្រស់ស្អាត ។
ជាក់ស្តែងតាមរយៈរូបភាពជាច្រើនសន្លឹកនេះក៏ត្រូវបានអ្នកគាំទ្រសរសើរ និងចែករំលែកជាបន្តបន្ទាប់នៅលើបណ្តាញសង្គមយក្សមួយនេះផងដែរ។

នៅលើគណនីហ្វេសប៊ុកSkor Krab បានបញ្ចេញរូបភាពកញ្ញា កុយ អេនណា ភ្ជាប់ខ្លឹមសារថា“ព្រះរាជពិធីបុណ្យអុំទូកអកអំបុកបណ្ដែតប្រទីបនឹងសំពះ ព្រះខែ រាត្រីដែលមានដួង ច័ន្ទមូលក្រឡង់ពេញបូរមីជាពេល វេលានៃពន្លឺដួងច័ន្ទចែងចាំ ពន្លឺមកកាន់ភពផែនដី ចាំងជះភូមិស្រុកផុតទុកចំបែង ចាំងគ្រប់កន្លែងបេះដូង ដួងផ្កាយ ជាប្រពៃណី វប្បធម៌ ដល់ផូរផង់របស់ខ្មែរដែលមានជាយូរណាស់មកហើយ“។

ជាមួយគ្នានេះដែរ ក៏មានការលើកឡើងថា អេនណា ស្រស់ស្អាតណាស់បែបខ្មែរមានរំលេចក្បាច់រចនាយ៉ាងស្រស់ស្អាត។ យ៉ាងណាមិញគេក៏ចាប់អារម្មណ៍ដែរថាឈុតសំលៀកបំពាក់ពណ៌ទឹកមាសនេះ គឺមានការរចនាយ៉ាងស្រស់ស្អាត ហើយច្នៃប្រឌិត ក្បូរក្បាច់ រចនាយ៉ាងប្រណិតផងដែរ។

គេកត់សម្គាល់ឃើញថា បេក្ខភាព Miss Grand Cambodia 2023 រូបនេះបន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យបវរកញ្ញាស្រីស្អាត កុយ អេនណា គឺមានឱកាសច្រើនដោយលេចវត្តមាននៅតាមបណ្ដាកម្មវិធីតូចធំនានាបន្តបន្ទាប់ ខណៈដែលរូបសម្រស់របស់នាងនៅតែស្រស់ស្អាតសម្រាប់អ្នកគាំទ្រ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


