ជីវិតកម្សាន្ដ
YG បញ្ជាក់ច្បាស់ៗ ពីការបង្ហាញខ្លួនដំបូងរបស់ BABYMONSTER ក្នុងខែនេះ
កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ផលិតកម្ម YG Entertainment បានបង្ហាញរូបភាព Teaser ជាមួយនឹងសញ្ញាពណ៌ក្រហមនៅលើ asphalt រួមជាមួយនឹងកាលបរិច្ឆេទចេញលក់របស់ BABYMONSTER ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែវិច្ឆិកា (ម៉ោងKST)។

ព្រមជាមួយគ្នានោះផលិតកម្ម YG Entertainment បាននិយាយថាយ៉ាងដូច្នោះថា “យើងប្រយ័ត្នក្នុងការជ្រើសរើសបទចម្រៀងបើក។ គោលបំណងគឺដើម្បីផ្តល់នូវលទ្ធផលល្អបំផុត។ យើងសុំការយោគយល់របស់អ្នកគាំទ្រ ទាក់ទងនឹងការពន្យារពេលបន្តិច។”
នៅក្នុងការអាប់ដេតចុងក្រោយបំផុត គេដឹងថាសមាជិក BABYMONSTER ម្នាក់ៗកំពុងពង្រឹងការហាត់សមក្បាច់រាំសម្រាប់ការសម្តែងលើកដំបូង។ ហើយវាត្រូវបានគេនិយាយថា ពួកគេបានធ្វើការដោយមិននឿយហត់ មិនសម្រាកដើម្បីតែចេញបទដំបូងដោយជោគជ័យផងដែរ។
មកដល់ពេលនេះ ទស្សនិកជនមានតែបន្តរង់ចាំព័ត៌មានថ្មីៗអំពីសមាជិកក្រុម BABYMONSTER! ថានឹងមកដល់ដូចដែលខាងផលិតកម្មបញ្ចាក់ឬត្រូវពន្យារពេលទៀតយ៉ាងណា។
សូមបញ្ចាក់ដែរថា ផលិតកម្ម YG ធ្លាប់និយាយថា សមាជិកចំនួន ៧នាក់ក្នុងក្រុមចម្រៀងនារីថ្មី Baby Monster នឹងបង្ហាញខ្លួនជាលើកដំបូងនៅខែកញ្ញា ក៏ដូចជារដូវស្លឹកឈើជ្រុះ។ ក្រោយមកស្រាប់តែខាង YG សុំពន្យារពេលវិញដោយយកហេតុផលថាមិនទាន់ត្រៀមលក្ខណៈគ្រប់គ្រាន់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Nonkul សារភាពថា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយ Aff ពិតប្រាកដមែន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


