ជីវិតកម្សាន្ដ
Nonkul សារភាពថា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយ Aff ពិតប្រាកដមែន
តារាសម្ដែងវ័យក្មេង Chanon Santinatornkul ឬ Nonakul សារភាពថា តាមពិតលោកគឺជាអ្នកតាមចែចង់អ្នកមេម៉ាយ Aff Taksaorn មុននិងពិតប្រាកដ ព្រមទាំងទម្លាយការចាប់ផ្តើមច្បាស់លាស់នៃទំនាក់ទំនងពួកគេទៀតផង។

កាលពីពេលថ្មីៗនេះ ក្រុមអ្នកសារព័ត៌មានបានជួបតារាសម្ដែងប្រុសរូបនេះផ្ទាល់ ខណៈដែលលោកបានទម្លាយការពិតថា ពិតជាបានចែចង់ជាមួយ Aff Taksaorn មកទល់ពេលនេះអារម្មណ៍របស់លោកកាន់តែច្បាស់ឡើងៗ ។
ក្នុងនោះលោកបានផ្ដល់បទសម្ភាសន៍ថា “ខ្ញុំទទួលស្គាល់ថាខ្ញុំពិតជាតាមស្រលាញ់នាងមែន។ បន្ទាប់ពីថតរឿងភាគចប់ ខ្ញុំបាននិយាយជាមួយគាត់ដូចជាបងប្អូនប៉ុណ្ណោះ។ ប៉ុន្តែពេលដែលយើងនិយាយជាមួយគ្នាមករហូត ខ្ញុំចាប់ផ្តើមចូលចិត្ត Aff កាន់តែច្រើន។
ជាមួយគ្នានេះដែរ Nonakul បានបញ្ចាក់ទៀតថា “បើខ្ញុំនិយាយថាពេលណា គឺមុនពេលឪពុកនាងទទួលមរណភាព ខ្ញុំជាអ្នកផ្ដើមនិយាយទៅគាត់មុន។ ដំបូងខ្ញុំភ័យបន្តិច ខ្លាចខកចិត្ត ប៉ុន្តែចុងក្រោយខ្ញុំប្រើចិត្តស្មោះ១០០%។ ខ្ញុំចូលចិត្តគាត់ដោយសារតែ គាត់ជាមនុស្សមើលថែអ្នកជុំវិញខ្លួន។ ពេលឃើញបែបនេះ ខ្ញុំចាប់អារម្មណ៍រហូតដល់សព្វថ្ងៃ”។
ក្នុងនោះផងដែរ ក្រុមអ្នកសារព័ត៌មានបានសួរថា តើរឿងស្នេហារវាងអាយុខុសគ្នាយ៉ាងណា? លោកបានឆ្លើយថា វាមិនមែនជាអ្វីដែលគួរឲ្យខ្លាចនោះទេ។ ទីបំផុត មិនថាអាយុឬភេទអ្វីក៏គ្មានអ្វីខុសដែរ! បើយើងយល់ វាមិនអីទេ។ បើទោះបីជានៅពេលនេះ ស្ថានភាពមិនទាន់ត្រូវបានបញ្ចាក់ច្បាស់នូវឡើយ។ ប៉ុន្តែខ្ញុំពិតជាអាចនិយាយបានថាខ្ញុំកំពុងមានទំនាក់ទំនងជាមួយគាត់ ហើយក៏ជាមនុស្សស្រីតែមួយគត់។ តែខ្ញុំនៅតែមិនប្រើពាក្យថាសង្សារ នៅថ្ងៃដែលខ្ញុំជ្រើសរើសប្រើពាក្យសង្សារ ពេលវេលារវាងពាក្យថាសង្សារនឹងប្រពន្ធគឺនឹងមកដល់ដូចគ្នាដែរ។

ទោះយ៉ាងណាក៏ដោយ ត្បិតថាអ្នកទាំងពីរមិនទាន់បើកចំហពីក្ដីស្រលាញ់ចំពោះគ្នាជាសាធារណក្ដី ប៉ុន្តែទស្សនិកជនជាច្រើនស្មានដឹងហើយថា បេះដូងរបស់អ្នកមេម៉ាយ Aff Taksaorn មានអ្នកថែទាំពិតប្រាកដនិងជាយូរណាស់មកហើយ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុគ្គលិក Celine ម្នាក់ទម្លាយថា សុខភាព Lisa ទ្រុឌទ្រោម និងត្រូវលេបថ្នាំឈឺក្បាលច្រើនដង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


