Connect with us

ជីវិតកម្សាន្ដ

ក្រោយលេចឮដំណឹងស្នេហាជាមួយប្រុសក្មេង តម្លៃខ្លួន Aff កាន់តែឡើងខ្ពស់ជាងមុន

បានផុស

នៅ

បន្ទាប់ពីលេចឮព័ត៌មានរឿងស្នេហាជាមួយមនុស្សមានវ័យក្មេងជាងខ្លួនដល់ទៅជាង១៦ឆ្នាំ Aff Taksaorn តែងតែត្រូវបានមជ្ឈដ្ឋាននានាចាប់អារម្មណ៍ ហើយថ្មីៗនេះនាងត្រូវគេចាប់អារម្មណ៍ម្ដងទៀតទាក់ទងនឹងតម្លៃខ្លួនហាក់ឡើងខ្ពស់ជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែកតាមការរង្វាយតម្លៃនៅក្នុងប្រទេសថៃ កាលពីពេលថ្មីៗនេះបានបង្ហាញឲ្យដឹងពីតម្លៃខ្លួនរបស់តារាសម្ដែង Aff Taksaorn សម្រាប់ព្រឹត្តិការណ៍ផ្សេងៗ។ ក្នុងនោះគេបានបញ្ចាក់ពីការចូលរួមព្រឹត្តិការណ៍ចាប់ផ្តើមនានានាងទទួលបានប្រាក់ឈ្នួលពី ១៥០,០០០ បាត ចំណែកកឯរឿងភាគប្រហែល ៧០,០០០ បាតក្នុងមួយភាគ ហើយតម្លៃផ្សាយពាណិជ្ជកម្មគឺប្រហែល ៦.៥ លានបាតក្នុងមួយឈុត។

ទោះយ៉ាងណាក៏ដោយ នេះគ្រាន់តែជាតម្លៃដែលគេធ្លាប់ប៉ានស្មានតារាស្រីៗក្នុងប្រទេសកន្លងមកដែលស៊ីថ្លៃខ្លួនខ្ពស់ជាងប៉ុណ្ណោះ។ក្នុងពេលដែលរៀមច្បង Aff Taksaorn កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីយីហោធំៗក្នុងស្រុកស្របពេលដែលស្នេហារបស់នាងជាមួយ​តារាសម្ដែងវ័យក្មេង Chanon Santinatornkul ឬ Nonakul កាន់តែល្បីសុះសាយ។បើទោះបីជាភាគីខាងស្រីមិនទាន់បញ្ចាក់យ៉ាងណាក្ដី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Nonkul សារភាពថា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយ Aff ពិតប្រាកដមែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម