ជីវិតកម្សាន្ដ
ខាត់ វៃហាំង មោទនភាពបានពានតារាសម្ដែងឆ្នើមពីប្រទេសថៃ
តារាសម្ដែងប្រុសសង្ហារបស់កម្ពុជាលោក ខាត់ វៃហាំង បានសម្តែងក្តីរំភើបខ្លាំងក្រោយពីទទួលបានពាន់រង្វាន់តារាប្រុសដែលកំពុងមានប្រជាប្រិយភាពខ្លាំងពីកម្មវិធី Global Leadership Summit 2023 កាលពីថ្មីៗកន្លងមកនេះ។

ប្រាកដណាស់លោក ខាត់ វៃហាំង ក្នុងនាមជាតារាសម្តែងតែម្នាក់គត់ដែលតំណាងឱ្យសិល្បកររបស់កម្ពុជាចូលរួម និងទទួលបានពានរង្វាន់ជាតារាប្រុសដែលកំពុងមានប្រជាប្រិយភាពខ្លាំងពីកម្មវិធី Global Leadership Summit 2023 នៅឯប្រទេសថៃ។ នេះជារឿងដែលគួរឱ្យស្ងើចសរសើរ និងអបអរចំពោះលោក វៃហាំង ដែលជាតារាខ្មែរដ៏លេចធ្លោខ្លាំងនៅលើឆាកអន្តរជាតិ។
ភាពជោគជ័យរបស់តារាសម្ដែងមានប្រជាប្រិយភាពលោក ខាត់ វៃហាំង ពេលនេះ គឺកើតចេញពីការតាំងចិត្តខ្ពស់ ការតស៊ូ ជម្នះរាល់ឧបសគ្គដែលទទួលបានការលើកទឹកចិត្ត និងគាំទ្រពីមហាជនទូទៅ ។ អ្វីដែលស្ងើចសរសើរទៀតនោះ លោកក៏ជាតារាវ័យក្មេងដែលមានហាងឆេងខ្ពស់សម្រាប់ទីផ្សារភាពយន្តបច្ចុប្បន្ន។

អំឡុងពេលទទួលបានពានរង្វាន់ លោក ខាត់ វ៉ៃហាំង បានបង្ហាញក្ដីរំភើបរីករាយយ៉ាងខ្លាំងដែលទទួលបានពានរង្វាន់ពីកម្មពិធីមួយនេះ ខណៈលោកលើកឡើងថា “ខ្ញុំបាទ ខាត់ វ៉ៃហាំង មានមោទកភាពក្នុងនាមជាតារាសម្តែងតែម្នាក់គត់ដែលតំណាងអោយសិល្បកររបស់កម្ពុជាចូលរួម និងទទួលបានពានរង្វាន់ជាតារាប្រុសដែលកំពុងមានប្រជាប្រិយភាពខ្លាំងពីកម្មវិធី Global Leadership Summit 2023“។

កន្លងមកលោក ខាត់ វ៉ៃហាំងត្រូវបានគេដឹងថា លោកក៏ជាតារាប្រុសដែលមានរូបរាងស្រស់សង្ហា និងមានសមត្ថភាពនៅក្នុងការងារសម្ដែងទាំងប្រភេទរឿងភាគ, រឿងដុំ ថតបទចម្រៀង និងការផ្សាយពាណិជ្ជកម្មជាដើម។ លោកជាដៃគូសម្ដែងដ៏សាកសមជាមួយតារាមានឈ្មោះល្បី កញ្ញា ស៊ីន យូប៊ីន ទៀតផង៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


