ព័ត៌មានជាតិ
ក្រសួងអប់រំទទួល «ពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់» ពីអង្គការសុខភាពពិភពលោក
អង្គការសុខភាពពិភពលោកប្រចាំតំបន់ បានសម្រេចផ្ដល់នូវ «ពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់» ដល់ក្រសួងអប់រំ យុវជន និងកីឡា។

ជាក់ស្ដែងនៅក្នុងទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ ២០២៣ ក្រោមប្រធានបទ «យើងត្រូវការអាហារ មិនមែនថ្នាំជក់» នៅទីស្តីការក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា បានទទួលពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់ ពីអង្គការសុខភាពពិភពលោក។ កន្លងមកក្រសួងអប់រំ បានដាក់ចេញនូវគោលនយោបាយ និងការលើកកម្ពស់ការហាមឃាត់ការប្រើប្រាស់ ការផលិតថ្នាំជក់ នៅតាមគ្រឹះស្ថានសិក្សា ក្នុងប្រទេសប្រកបដោយប្រសិទ្ធភាពខ្ពស់។


ក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានដាក់ចេញគោលការណ៍ ៥ ចំណុច ដើម្បីហាមឃាត់ការប្រើប្រាស់ ការផលិតថ្នាំជក់ ដូចខាងក្រោមនេះ៖
- ចាប់ពីកំណែទម្រង់កម្មវិធីសិក្សាលើកទី៣ និងលើកទី៤ ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១៥ ក្រសួងបានបញ្ចូលមេរៀនស្តីពីផលប៉ះពាល់អវិជ្ជមាននៃការប្រើប្រាស់ផលិតផលថ្នាំជក់មកលើសុខភាពទៅក្នុងសៀវភៅ សិក្សាគោលមុខវិជ្ជាសិក្សាសង្គមថ្នាក់មធ្យមសិក្សា
- នៅឆ្នាំ២០០០ ក្រសួងបានចេញសេចក្ដីណែនាំស្តីពី ការអនុវត្តហាមឃាត់ការជក់បារីនៅតាមកន្លែងធ្វើការ និងនៅតាមគ្រឹះស្ថានសិក្សា
- នៅឆ្នាំ២០១៦ ក្រសួងបានដាក់បញ្ចូលខ្លឹមសារមេរៀនពាក់ព័ន្ធនឹងផលប៉ះពាល់អវិជ្ជមាន នៃការប្រើប្រាស់ផលិតផលថ្នាំជក់ ទៅក្នុងកម្មវិធីសិក្សាលម្អិតមុខវិជ្ជាអប់រំសុខភាពទាំង បឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ
- នៅឆ្នាំ២០១៨ ក្រសួងបានចេញសេចក្ដីណែនាំស្តីពី ការហាមឃាត់ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការតាំងលក់ផលិតផលថ្នាំជក់ ក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងនោះក៏បានហាមឃាត់ការទទួលយកសម្ភារៈបរិក្ខារនានា ដែលមានភ្ជាប់និមិត្តសញ្ញាសម្គាល់ផលិតផលថ្នាំជក់ផងដែរ

- ចន្លោះឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ក្រសួងបានបញ្ចប់សេចក្តីព្រាងការអភិវឌ្ឍសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាពសម្រាប់គ្រូ និងសិស្សចាប់ពីថ្នាក់ទី១ ដល់ទី១២ ក្នុងនោះក៏មានបញ្ចូលខ្លឹមសារមេរៀនពាក់ព័ន្ធនឹងផល អវិជ្ជមាននៃការប្រើប្រាស់ផលិតផលថ្នាំជក់ និងបានធ្វើការសាកល្បងបំប៉នបុគ្គលិកអប់រំបានប្រមាណ ៣០០០នាក់ ពីការប្រើប្រាស់សៀវភៅសិក្សាគោលថ្មី ទាំងមធ្យោបាយបំប៉នផ្ទាល់ និងតាមអនឡាញ
- នៅឆ្នាំ២០២៣ នេះ ក្រសួងបានអនុម័តការបោះពុម្ពសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាពសម្រាប់គ្រូ និងសិស្សថ្នាក់ទី១ ទី៤ ទី៧ និងទី១០ ព្រមទាំងចែកផ្សាយជាជំហានដំបូងនៅទូទាំងប្រទេស
- ក្រៅពីនេះ ដោយមានការគាំទ្រពីក្រសួងសុខាភិបាល និងភាគីដៃគូពាក់ព័ន្ធ ក្រសួងបានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីផលប៉ះពាល់អវិជ្ជមាន នៃការប្រើប្រាស់ផលិតផលថ្នាំជក់ ដល់បុគ្គលិកអប់រំ និងអ្នកសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១១។ បានសហការរៀបចំកម្មវិធីប្រឡងប្រណាំងគូររូបភាពស្តីពី ផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់ ក្នុងចំណោមកុមារ និងយុវជន និងបានរៀបចំការជជែកដេញដោលសម្រាប់យុវជន និងសម្រាប់សិស្ស និងនិស្សិតក្នុងការនិយាយជាសាធារណៈស្តីពី ប្រធានបទផលប៉ះពាល់អវិជ្ជមាន នៃការប្រើប្រាស់ផលិតផលថ្នាំជក់ បានច្រើនវេទិកា ៕
ប្រភព៖ MoEYS Cambodia
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


